ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រ មណ្ឌលស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និង ត្រួតពិនិត្យវឌ្ឍនភាព ស្ថាបនាផ្លូវ ក្រាលគ្រួសក្រហម ឆ្លង់កាត់ ឃុំ៤ ស្ថិតនៅក្នុង ស្រុក ២ នៅខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ ដោយឈរលើស្មារតី ទទួលខុសត្រូវ ខ្ពស់ និងដោយមានការ គិតគូរពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី ២០ ខែមករា នេះ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រ មណ្ឌលស្ទឹងត្រែង បានដឹកនាំមន្ត្រីក្រោមឱវាទ ដែលអមដំណើរដោយ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អភិបាលខេត្តស្ទឹងត្រែង មន្ត្រីបច្ចេកទេស និង អភិបាលនៃគណៈអភិបាលស្រុក ថាឡាបរិវ៉ាត់ អញ្ចើញចុះសួរ សុខទុក្ខ ប្រជាពលរដ្ឋ និង ត្រួតពិនិត្យវឌ្ឍនភាព សាងសង់ផ្លូវ ក្រាលគ្រួសក្រហម ឆ្លង់កាត់ ឃុំ៤ ស្ថិតនៅក្នុង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក នៅខេត្តស្ទឹងត្រែង។

មានប្រសាសន៍ ទៅប្រជាពលរដ្ឋ ឯកឧត្តម ឡូយ សុផាត បានលើកឡើងនូវការ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន .ដោយសម្តេចទាំងទ្វេតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ ប្រជាពលរដ្ឋតាមមូល ដ្ឋាននានាពិសេសតំបន់ ដាច់ស្រយាលជួបការលំបាក និងងាយរងគ្រោះ ជាដើម។

ឯកឧត្តម បានបន្ថែមថា. ដូចជាពេលនេះជាដើម ដោយមើលឃើញពី ទុក្ខលំបាករបស់បងប្អូន អំពីការខ្វះខាតផ្លូវ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីប្រជុំជន ដោយពីមុនឡើយ ភូមិ ចំនួន ២ គឺ ភូមិ កេះ និងភូមិ ដូង ដែលស្ថិតនៅ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ មិនដែលធ្លាប់មានផ្លូវ ល្អ សម្រាប់ធ្វើដំណើរទេ ? ដោយពីមុនធ្វើដំណើរ គឺមានការជួបការ លំបាកជាខ្លាំង ដែលត្រូវតាម កាត់តាម ព្រៃចាស់ៗ តាមរយៈ ម៉ូតូ រឺ គោយន្ត និងប្រើរយៈពេល យូរ ផងដែរ។

ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រ មណ្ឌលស្ទឹងត្រែង បានគូសបញ្ជាក់ បន្តែមផងដែរ ថា . នេះជា សមិទ្ធផលជាប្រវត្តិសាស្ត្រ មួយ សម្រាប់បងប្អូន ប្រជាពលរដ្ឋដែលកំពុង រស់នៅ ភូមិ កេះ និង ភូមិ ដូង ដែលពីមុន ឡើយមិនដែលមាន ផ្លូវ ចូលមកដល់ ទើបតែនៅឆ្នាំថ្មី ២០២០ នេះទេ ទើបមានផ្លូវក្រាលគ្រួសក្រហម ចូលមកដល់ភូមិ ទាំង២ នេះ ។

ទាំងអស់នេះសរបញ្ជាក់ឲ្យឃើញពី ពាក្យស្លោកដល់ មានអត្ថន័យរបស់ សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា . ( អរគុណសន្តិភាព ) ក្នុងន័យនេះបានបញ្ជាក់ឃើញ ថាបើគ្មានសន្តិភាពដូច ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទេ នោះមិនអាចមាន ការអភិវឌ្ឍដូចពេល បច្ចុប្បន្ននេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *