រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សុធា អេស អ អង្គរទេសចរណ៏លួច ដឹកឈើប្រណិតចេញពី ខេត្តស្ទឹងត្រែងទៅ ប្រទេសវៀតណាមត្រូវ កម្លាំងនគរបាលសេដ្ឋកិច្ច ខេត្តស្ទឹងត្រែងស្ទាក់ចាប់បាន!

(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៃស្នង ការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងបានឆ្មក់ចាប់ បង្ក្រាបរថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង លួចដឹកឈើប្រណិត ប្រមាណជិត១០០ដុំ  ចេញពីខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសវៀតណាម និងឃាត់ខ្លួនតៃកុង រថយន្តម្នាក់នាំមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តកាល ពីព្រឹកថ្ងៃទី១៨មករា២០២០ស្ថិត នៅចំណុចក្បែរផ្លូវចូលវ៉ារី អគ្គិសនីសេសាន ក្រោម២ ផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្រ្តស្រុក សេសានខេត្តស្ទឹងត្រែង។

ប្រធានការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចលោក វ៉ា សុផាន់ បានប្រាប់អោយដឹងថា រថយន្តក្រុងដឹកអ្នកដំណើរលួច ដឹកឈើប្រណិតខាង លើដែលកម្លាំងប្រឆាំង បទល្មើសបង្ក្រាបបាន គឺសមត្ថកិច្ចបាន សង្ស័យថាលួចដឹក ឈើប្រណិតជាយូរ មកហើយតែសមត្ថកិច្ច មិនមានបណ្តាញច្បាស់លាស់។

រហូតដល់នៅគ្រានេះ កម្លាំងសមត្ថកិច្ចទទួល បានប្រភពច្បាស់លាស់ អំពីកន្លែងលាក់ទុក ឈើប្រណិត នៅលើអត្តសញ្ញាណ របស់រថយន្តក្រុងដឹកអ្នក ដំណើររបស់ក្រុមហ៊ុន សុធា អេស អ អង្គរទេសចរណ៏  ដែលមានស្លាកលេខ ភ្នំពេញ ៣C ៨៨៧១ ទើបកម្លាំងបានសហការ គ្នាចេញស្ទាក់ចាប់ បានតែម្តង។

ប្រធានការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចបានអោយ ដឹងទៀតថានៅក្នុងការ បង្ក្រាបនោះកម្លាំង សមត្ថកិច្ចក៏បានឃាត់ ខ្លួនជនសង្ស័យជាតៃកុង បើកបរបានម្នាក់ផង ដែរដើម្បីមកធ្វើការសាកសួរ។

ជនសង្ស័យនោះឈ្មោះ ហូរ វ៉ាន់ធៀន ភេទប្រុសអាយុ២៨ឆ្នាំជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម។

ក្រោយនាំរថយន្តក្រុងដឹកឈើប្រណិតល្មើសច្បាប់និងឃាត់ ខ្លួនតៃកុងរួចមកកម្លាំង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តបានរើឈើប្រណិត ទាំងនោះនៅចំពោះមុខជំនាញ រដ្ឋបាលព្រៃឈើនិងធ្វើការ វាស់វែងរកឃើញ ប្រណិតប្រភេទនាង នួនចំនួន៥ដុំស្មើនឹង ០,២០មែត្រ  ឈើប្រណិតប្រភេទ ធ្នង់ចំនួន៩៣ដុំស្មើនឹង០,៥៣៣មែត្រ  សរុបចំនួន៩៨ដុំស្មើនឹង០,៧៣៣មែត្រត្រីគុណ។

បច្ចុប្បន្នរថយន្តក្រុងនិង ជនសង្ស័យជាតៃកុង កំពុងស្ថិតក្រោមការសាក សួរពីកម្លាំងជំនាញនៃស្នង ការដ្ឋាននគរបាលខេត្ត និងចងក្រងសំណុំរឿង បញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តចាត់ការ បន្តតាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *