ពេទ្យសត្វខេត្តបន្ទាយមានជ័យ បន្តបង្ក្រាបបានមាន់រស់ ចំនួន៩១២ក្បាលដែលនាំ ចូលពីប្រទេសថៃ តាមច្រករបៀង

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីការិយាល័យផលិត កម្មនិងបសុព្យាបាលពេទ្យ សត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញនិងនេសាទ ខេត្តបន្ទាយមានជ័យ បានចុះ បង្ក្រាបបានមាន់រស់ដែល ឈ្មួញលួចនាំចូលពីប្រ ទេសថៃមកប្រទេសកម្ពុជា តាមច្រករបៀងនៃ ព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យនៅ យប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០នេះ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យប្រាប់ ឲ្យដឹងថានៅវេលាម៉ោង១០យប់ ក្រុុមអន្តរាគមន៍នៃមន្ត្រី ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានធ្វើការ ស្ទាក់ឃាត់ចាប់បានរថយន្ត ដឹកមាន់រស់១គ្រឿងម៉ាក នីសាន់១បាំងកន្លះពាក់ ស្លាកលេខបាត់បង ២A៤៨៩៣ ពណ៌ទឹកប្រាកក់ ដែលផ្ទុកកមាន់រស់ ចំនួន៩១២ក្បាលស្មើនឹង១១៤ត្រការ។

មាន់រស់ទាំងនេះ ត្រូវបានម្ចាស់និងអ្នក ដឹកនេះប្រាប់ថា បានលួចនាំចូលពីប្រទេស ថៃមកប្រទេសកម្ពុជា តាមច្រករបៀង ចម្ការគភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលឈរជើង ដោយយោធាកងការពារ ព្រំដែនលេខ៥០៣។

កម្លាំងជំនាញបានដេញ ស្ទាក់ឃាត់រថយន្តនោះ បាននៅលើផ្លូវជាតិលេខ៥៨ ចំណុចមុខវត្តព្រៃចាន់ ភូមិព្រៃចាន់ឃុំ អូរបីជាន់ស្រុកអូរជ្រៅ ម្ចាស់រថយន្ត ជាអ្នកបើកនិងក៏ជាម្ចាស់ ទំនិញមាន់រស់នោះមាន ឈ្មោះឆោម នាវ ភេទប្រុសរស់នៅភូមិ ទួលពង្រឃុំទួលពង្រ ស្រុកម៉ាឡៃ ។

គោលដៅនៃការដឹកជញ្ជូន សត្វមាន់រស់នេះគឺយកទៅបោះ ដុំឲ្យម៉ូយនៅខេត្តសៀមរាប ក្នុងរដូវបុណ្យចូលឆ្នាំចិននេះ ។ បន្ទាប់មកសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងខាងលើ មកបង្ខាំងទុកនៅកន្លែង ចត្តាឡីស័កនៃ ការិយាល័យនៃមន្ទីរ កសិកម្មខេត្តដើម្បីយក សំណាកវិភាគផ្ញើទៅអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរងចាំអនុវត្ត នីតិវិធីនិងផាកពិន័យ ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាការទប់ស្កាត់ បង្ក្រាបនេះ ជាការទទួលខុសត្រូវ ក្នុងតួនាទី ភារកិចមន្ត្រីជំនាញពេទ្យសត្វ និងជាការអនុវត្ត តាមការណែនាំរបស់ឯក ឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនរសាទ ឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យបាល ក៏ដូចជាការយកចិត្ត ទុកដាក់របស់លោកអភិបាល ខេត្តនិងប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និង សាទខេត្តផងដែរ ។

ហើយវិធានការនេះ ត្រូវបានបង្កើនឡើងក្នុង ឨកាសរដូវបុណ្យចូលឆ្នាំចិន វៀតណាមនេះ។ការលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀត នៅតាមច្រករបៀងផ្សេងៗគឺជាការអនុវត្តផ្ទុយ ទាំងស្រុងពីគោលការណ៍ណែ នាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈ បញ្ជាការឯកភពរដ្ឋបាល ខេត្តនិងមន្ត្រីជំនាញពេទ្យ សត្វយ៉ាងខ្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *