កិច្ចប្រជុំ ពិភាក្សាលើគម្រោង អភិវឌ្ឍន៍ធ្វើផ្លូវទៅ កំពង់ផែទេសចរណ៍ ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពត មានបើកកិច្ចប្រជុំ ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទៅ កំពង់ផែទេសចរណ៍ ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងនៃ គណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក តំណាងក្រសួងទេសចរណ៍ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានជំរុញដល់គ្រប់មន្ត្រី ពាក់ព័ន្ធទាំងអស់ ត្រូវសហការដើម្បី ពន្លឿនកិច្ចការងារខាងលើឱ្យ បានរួចរាល់ឆាប់រហ័ស ប្រកបដោយគុណភាព ពិសេសត្រូវធ្វើការ សម្របសម្រួលលើ ផលប៉ះពាល់ទាំងឡាយ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ៧៣៥ដល់ទី តាំងកំពង់ផែផ្ទាល់តែម្តង។

ជាមួយនេះ លោកអភិបាលខេត្ត កំពតក៏បានលើកឡើង ផងដែរថា កិច្ចសហការទាំងនេះ នឹងជួយដល់ដំណើរការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ឆាប់បានសម្រេចរួចរាល់ ស្របតាមការរំពឹងទុករបស់ ក្រសួងទេសរណ៍ដែល ជាស្ថាប័នសាមីគម្រោង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *