លោក យី យ៉ូន ចូលរូមបើកសិក្ខា សាលាផ្យព្វផ្សាយស្តី ពីគោលនយោបាយ ជាតិស្តីពីមនុស្ស ចាស់ ឆ្នាំ ២០១៧ឆ្នាំ២០៣០

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នេះនៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលាស្តី ពីការផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីមនុស្ស ចាស់ឆ្នាំ២០១៧ ឆ្នាំ២០៣០ដោយមានការ ចូលរួមមន្ត្រីជាន់ខ្ពស់ លោកយី យ៉ូន រដ្ឋលេខាធិការ ក្រសួងសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្ប ទាលោកស្រី ប៉ុក ណាឌី អភិបាលរង ខេត្តតំណាងលោក អ៊ុ រាត្រី  អភិបាលខេត្ត លោកឃួន វុទ្ធី ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តបន្ទាយមានជ័យ មន្ទីរ ក្រុង ស្រុក ឃុំ ជុំវិញខេត្ត ប្រមាណជាង២០០នាក់។

ក្នុងបើកសិក្ខាសាលា នោះលោកស្រី ប៉ុក ណាឌី បានមានប្រសាសន៍ ថាមនុស្សចាស់ជាធន ធានមនុស្ស ដ៏ល្អដែលធ្លាប់ឆ្លង កាត់ជាច្រើនជំនាន់ ពីមួយជំនាន់ទៅមួយជំនាន៊  ពីរបបមួយទៅ របបមួយធ្លាប់មាន ការដកពិសោធន៍ គ្រប់បែបយ៉ាង ហើយមនុស្សចាស់ គឺជាភាពចាំបាច់សំរាប់ ជាគំរូដល់ក្មេងជំនាន់ក្រោយៗ ហើយដើម្បីតបស្នងសង គុណដល់មនុស្សចាស់ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការថែទាំមនុស្ស ចាស់ក្នុងការធានាគុណភាព ជីវិតមនុស្សចាស់ហើយ ក៏ជាផែនទីបង្ហាញផ្លូវ ដ៏សំខាន់មួយដែលរៀប ចំឡើងដើម្បីដោះ ស្រាយរាល់បញ្ហាជាច្រើន ដែលកំពុងកើតមាន ពីដំណើរឈានទៅរក វ័យចាស់ក្នុង ក្របខ័ណ្ឌមួយនៃ ការអភិវឌ្ឍន៍ជាតិ។

លោកស្រីបាន បញ្ជាក់ឲ្យដឹងទៀត ថាក្នុងសម័យប្រជុំពេញអង្គ បានអនុម័ត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះបានបង្ហាញឲ្យ ឃើញយ៉ាងច្បាស់ក្នុង ការយកចិត្តទុកដាក់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាធ្វើការឆ្លើយ តបចំពោះគុណបំណាច់ មិនអាចកាត់ថ្លៃបាន​ចំពោះមនុស្សចាស់ជា ធនធានដ៏សំខាន់មិន អាចរីងស្ងួតបានធ្វើពលិកម្ម គ្រប់បែបយ៉ាងដើម្បី បង្កើតនិងថែរក្សានូវ សមិទ្ធិផលជាតិនានាដែល បុព្វបុរសយើងបានបន្សល់ ទុកសម្រាប់មនុស្ស ជាតិជំនាន់ក្រោយ ហេតុនេះទើបយើង ថាមនុស្សចាស់គឺ ជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិតជា សម្បត្តិវប្បធម៍និងជា គេមរតកសម្រាប់យើង ទាំងអស់គ្នាផងដែរ។

ក្នុងសិក្ខាសាលានោះ ដែរលោកឃួនវុទ្ធីបាន មានប្រសាសន៍ដែរថា ខេត្តបន្ទាយមានជ័យ មានមនុស្សចាស់ចាប់ពី៦០ឆ្នាំ ឡើងមានចំនួនសរុប ៥៣,៦៥៥នាក់ ស្រី ៣០,៩៨៣នាក់ ក្នុងចំណោមមនុស្ស នោះភាគច្រើនជា អតីតមន្ត្រីរាជការសុីវិល ចូលនិវត្តនិងនិវត្ត ជនជាអតីតយុទ្ធជន ដែលកំពង់ទទួលរបប គោលនយោបាយ សោធនពីរដ្ឋ។

លោកយី យ៉ូន បានមាន ប្រសាសន៍ដែរ ថាជាធម្មជាតិមនុស្ស ចាស់ពេលចូលដល់វ័យ ចាស់ពេលណា  បញ្ញាស្មារតី និងសុខភាពតែង តែចុះខ្សោយ ទ្រុឌទ្រមហើយកាន់ តែចាស់ភាពងាយ ស្រួលរងគ្រោះកាន់ តែកើនដែលត្រូវការគាំទ្រ សេវាសុខុមាលភាព ជាចាំបាច់ដើម្បីឲ្យមនុស្ស ចាស់មានភាពរឹងមាន អាយុយុឺនយូរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *