ឯកឧត្ដម វង សូត និងលោកជំទាវ ជួបសំណេះសំណាល ជាមួុយកម្មករ ប្រមាណ២០០នាក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃកំណើតទី២ និងជាថ្ងៃបុណ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងលោកជំទាវ បានអញ្ជើញជួប  សំេណះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីប្រមាណ ២០០នាក់ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើរដល់ បងប្អូនទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នគ្រប់ពេល នៅគ្រាដែលបំពេញការងារ ពោលគឺមិនត្រូវ ថ្វេសប្រហេសបង្ករ អោយមានគ្រោះថ្នាក់នោះទេ ។ ជាមួុយនិងការលើកឡើង បែបនេះឯកឧត្តមក៏បាន រំលឹកផងដែរពីការ លះបង់តស៊ូរំដោះ ប្រទេសជាតិពីរបប ប្រល័យពូជសាសន៍ របស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាពញាចក្រី ហេងសំរិន សម្តេចអគ្កមហា សេនាបតីតេជោ ហ៊ុនសែន និងឥសរជនជាច្រើន រូបទៀតដែលបានលះអាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។

ការលះបង់របស់ថ្នាក់ ដឹកនាំគណបក្ស ប្រជាជនកម្ពុជាបាន ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងភាពរីក ច្រើនលើគ្រប់វិស័យ ។ យើងត្រូវរួមគ្នាការពារ សុខសន្តិភាព យើងស្រលាញ់សន្តិភាព ដូច្នេះយើងប្រឆាំង ដាច់ខាតចំពោះ ក្រុមមនុស្សទាំងឡាយណា ដែលចង់បំផ្លាញសុខ សន្តិភាពរបស់យើង ។

នៅក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវបានផ្តល់ ថវិការដល់បងប្អូនកម្មករ កម្មការិនី ក្នុងម្នាក់ចំនួុន5ម៉ឺនរៀល និងពិសារអាហារ សាមគ្កីជុំគ្នាផង ដើម្បីអបអរសាទ របុណ្យជាតិ ៧មករា ១៩៧៩ ៧មករា ២០២០ ដែលជាខួុប៤១ ឆ្នាំនៃថ្ងៃជ័យជំនះនាំមក នូវសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *