សម្ដេចតេជោ ហ៊ុន សែន ធ្វើសន្និសីទកាសែត ស្តីអំពីលទ្ធផលនៃ ប្រតិបត្តិការរុករក ជនរងគ្រោះនៅក្នុង គំនរអគារ៧ជាន់ខេត្តកែប

(ខេត្តកែប)៖កាលពីព្រឹកមិញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើ សន្និសីទសារ ព័ត៌មានបង្ហាញអំពី លទ្ធផលនៃ ប្រតិបត្តិការ រុករកជនរងគ្រោះ នៅក្នុងឧប្បទ្ទហេតុ បាក់រលំអគារ កម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ។

របាយការណ៍ចុង ក្រោយដែលទទួល បានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុបជនរង គ្រោះដែលសង្រ្គោះ យកចេញបានពី អគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរង គ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែល មានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់) នៅពេលនេះការ សម្អាតគំនរបាក់បែក ក៏បានពង្រាបដល់បាត ក្រោមផ្ទាល់ដីដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រតិបត្តិរុករក និងជួយសង្គ្រោះនេះត្រូវ បានបិទបញ្ចប់នៅម៉ោង ១១និង៣៥ នាទីព្រឹក ដោយប្រើរយៈពេល៤៣ម៉ោង។ ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ហេតុអី្វប្រតិបត្តិការនេះ ត្រូវប្រើពេលយូរម្ល៉េះ? សម្តេចតេជោ បានបញ្ជាក់ថា យើងមិនអាចធ្វើ ដោយទទឹងទិសនោះទេ ពោលគឺពេលណា ដែលយើងសង្ស័យ ថាមានអ្នកនៅរស់ គឺយើងត្រូវ បញ្ឈប់គ្រឿងចក្រ ហើយត្រូវរកវិធី ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

ម្យ៉ាងវិញទៀត យើងក៏ត្រូវគោរព ទៅលើសាកសពផងដែរ យើងមិនអាច អោយគ្រឿងចក្រកាយ ទៅប៉ះពាល់ដល់ សាកសពឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់កម្លាំងប្រតិបត្តិការ ទាំងអស់ មិនថាតែខេត្តកែបទេ គឺមកពីបណ្តាខេត្តនានាផងដែរ។ សម្តេចតេជោនាយករដ្ធមន្រ្តី ក៏បានគោរពថ្លែងនូវអំណរព្រះគុណ យ៉ាងខ្ពង់ខ្ពស់បំផុតដល់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ ដែលព្រះអង្គទាំង ទ្វេតែងតែយកព្រទ័យទុក ដាក់អំពីសុខ ទុក្ខប្រជារាស្ត្រ ហើយព្រះអង្គក៏បានចូល រួមជាព្រះរាជអំណោយថវិកា  ក្នុងការជួយដល់ បងប្អូនជនរងគ្រោះនៅ ក្នុងឧប្បទ្ទវហេតុដ៏ រន្ឋត់នេះផងដែរ។

នៅក្នុងប្រតិបត្តិការ សង្រ្គោះបន្ទាន់នេះ សម្តេចតេជោ នាយករដ្ធមន្រ្តី បានសម្រេចមិន ដកដំណែងអភិបាល ខេត្តកែបទេ ព្រោះសម្តេចគិតថា នេះមិនមែនជាកំហុស របស់អភិបាលខេត្តនោះដែរ វាជាឧប្បទ្ទហេតុ។

សម្ដេចតេជោ បានទាញលើក ឧទាហរណ៍នៃការ បាក់រលំអាគារដែលបាន កើតមានឡើងនៅតាម បណ្ដាលប្រទេសផ្សេងៗ ក៏គេមិនមានការដក តំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧប្បទ្ទវ ហេតុសម្រាប់ ប្រទេសមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ធមន្រ្តី បានស្ដីបន្ទោសដល់មន្ត្រី បក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិ បាលមួយចំនួន ដែលបានចូល រួមបញ្ចេញ យោបល់ក្នុងការ ជំរុញឲ្យអោយដោះ ដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់ មន្ត្រីទាំងនោះនាពេល បន្ទាប់នេះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ គឺការជួយសង្រ្គោះជីវិតមនុស្ស កុំគិតទៅតែលើរឿងស្តីបន្ទោសនោះទេ។

ចំពោះការជួយ ឧបត្ថម្ភទៅលើ បងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស ឧបត្ថម្ភថវិកា ដែលទទួលបាន ពីសប្បុរសជន គឺសំរាប់អ្នកដែល រងរបួសគឺទទួល បាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិ សេសនៃការជួយ សង្គ្រោះប៉ុន្មាននាក់ ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន ២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសព ជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លាន រៀលទៀតសម្រាប់ពិធីបុណ្យសព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ក្រុមការងារ និងអ្នកស្ម័គ្រ ចិត្តទាំងអស់ ដែលបានចូលរួម នៅក្នុងប្រតិបត្តិការ ជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំងថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅដល់សប្បុរស ជនទាំងអស់ ដែលបានចូលរួមវិភាគ ទានថវិកាជួយដល់បង ប្អូនជនរងគ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *