ជនល្មើសម្នាក់ប៉ុនប៉ង យកសាំងមួយដប គុបចូលក្នុងផ្ទះគេ បំរុងធ្វើឃាតម្ចាស់ផ្ទះ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ មានជនល្មើសម្នាក់ប៉ុនប៉ង ធ្វើឃាតគេដោយយក សាំងមួយដបគុបចូល ក្នុងផ្ទះព្រមទាំងលើខ្លូន ម្ចាស់ផ្ទះបម្រុងដុត សំលាប់ត្រូវបាន កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនបានជនសង្ស័យ១នាក់ភ្លាមៗ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅលំនៅដ្ឋាន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ត្រី នួន នីណារ៉ូ បាននិយាយ ថាដោយទទួលបានពាក្យ បណ្ដឹងតាមទូរស័ព្ទពី ជនរង្គ្រោះឈ្មោះ ជ្រិង ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅដ្ឋានក្នុង ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានជនល្មើសម្នាក់ ប៉ុនប៉ងធ្វើឃាតមក លើខ្លួនដោយយក សាំងមួយ ដបគុបចូលក្នុងផ្ទះ ព្រមទាំងលើខ្លូនរបស់ គាត់ហើយបម្រុងដុត សម្លាប់ភ្លាមៗនោះកម្លាំង អាវុធហត្ថក្រុង ប៉ោយប៉ែតចុះឃាត់ ខ្លួនបានជនសង្ស័យ១ នាក់មានឈ្មោះ អន ម៉ាឡា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូន មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើមចាតើការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តទទួលការងារយុត្ត ធម៌បានឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត កម្លាំង ជំនាញបទល្មើព្រហ្ម ទណ្ឌបានសាកសួរ ចម្លើយរកឃើញថា ជនសង្ស័យបានប៉ុនប៉ង មនុស្សឃាត ពិតប្រាកដមែន ដោយសារជនសង្ស័យ ធ្លាប់មានគំនុំជាមួយប្ដីជន គ្រោះដែលជាអ្នកលក់ ថ្នាំពេទ្យឲ្យជនសង្ស័យ យកទៅព្យា បាលមិនជា។

ដោយផ្អែកលើ មានពាក្យបណ្ដឹង និងចម្លើយសារភាព របស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់ គ្នាបញ្ជាក់ថា ជនសង្ស័យឈ្មោះ អន ម៉ាឡា ពិតជាបានប្រព្រឹត្ត បទល្មើសប៉ុនប៉ងមនុស្ស ឃាតទៅលើជនរង គ្រោះពិតប្រាកដមែន ជនសង្ស័យត្រូវបាន កម្លាំងជំនាញកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *