ជនសង្ស័យ២នាល់ធ្វើ សកម្មភាពលួចទ្រព្យ សម្បត្តិនៅក្នុងផ្ទះគេត្រូវ ម្ចាស់ឃើញទាន់ប្តឹង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់ប្រហែលគ្មាន រកការងារអ្វីក្រៅពីធ្វើ សកម្មភាពលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះគេត្រូវម្ចាស់ ឃើញទាន់ប្តឹងអាវុធហត្ថ ក្រុងឲ្យជួយធ្វើអន្តរាគមន៍ តាមចាប់បានជនសង្ស័យ២ នាក់នៅវេលាម៉ោង ២រសៀល ថ្ងៃទី ៦ ខែ មករា ឆ្នាំ២០២០ កើតឡើងនៅចំណុចម្ដុំកាស៊ីណូ ផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឲ្យដឹងថា ការចាប់ខ្លួន បុរស់ទាំង២នាក់ខាងលើ នេះបានតាមបណ្តឹង របស់រងគ្រោះ ឈ្មោះ ឡុង ចាន់លាង រស់នៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិនៅក្នុង ផ្ទះខ្លួនក្រោយពីបាន ទទួលពាក្យប្តឹងនេះហើយ លោកដឹកនាំកំលាំងចុះ ឃាត់ខ្លួនបានជន សង្ស័យ២នាក់១ឈ្មោះ ឌៀប វឿន ភេទប្រុស អាយុ២០ឆ្នាំ ២ឈ្មោះ មុំ សី ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសាកសួររួចមក កម្លាំងជំនាញក៏បានបញ្ជូនជន សង្ស័យទាំង២មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្តទទួល ការងារយុត្តធម៌បាន ឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត  កម្លាំងជំនាញបទល្មើស ព្រហ្មទណ្ឌបានសាក សួរចម្លើយរកឃើញថា ជនសង្ស័យខាងលើពិត ជាមានចេតនាចូល លួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះពិតប្រាកដមែន ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព របស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់ គ្នាបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ខាងលើពិតជា បានប្រព្រឹត្តបទល្មើស លួចពិតប្រាកដមែន ជនសង្ស័យទាំង២នាក់ត្រូវ បានកម្លាំងជំនាញកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *