ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តនិងម៉ូតូ សណ្តោងរ៉ឺម៉ក បណ្តោលអោយ ស្លាប់១នាក់និង របួស៥នាក់នៅ ស្រុកប្រាសាទបាគង

(ខេត្តសៀមរាប)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត ហ៊ីយិនដាយបុក មួយគ្រឿងនិងម៉ូតូ សណ្តោង រ៉ឺម៉កបណ្តាលអោយ ស្លាប់១នាក់និង៥នាក់ ទៀតបានរងរបួស ធ្ងន់ហេតុការដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីរសៀល ថ្ងៃទី០៤ខែមករាឆ្នាំ ២០២០វេលាម៉ោង ត្រង់ចំណុចផ្លូវ បំបែកហៃវេ ស្ថិតក្នុង

ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពពីកន្លែង កើតហេតុបានឲ្យ ដឹងថាម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាវេវ ពណ៌ក្រហម គ្មានផ្លាកលេខបើកបរ  ដោយឈ្មោះ វ៉ាន់ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរដែល មានទីលំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប បើកបរ ពីទិសខាងលិច ទៅកើតមកដល់ ចំណុចកើតហេតុ ខាងលើ ប៉ះគ្នាជមួយនិងរថយន្ដ ម៉ាកហ៊ីយិនដាយ ពណ៌សពាក់ផ្លាកលេខ កណ្ដាល ៣A០៥៤៨ បើកបរដោយជន មិនស្គាល់អត្ដសញ្ញាណ ដែលបើកបរពីទិស ខាងជើងទៅទិសខាង ត្បូងឈប់នៅខាង ជើងផ្លូវជាតិលេខ៦។

ប្រភពខាងលើបាន អោយដឹងទៀត ករណីគ្រោះថ្នាក់ចរណ៍ ខាងលើភ្លាមៗអ្នកបើក ម៉ូតូសណ្តោងរ៉ឺម៉កបាន ស្លាប់នៅនិងកន្លែង​ចំណែកអ្នករួមដំណើរ ចំនួន៧នាក់បានរង របួសទី១ឈ្មោះ ទន់ រិទ្ធ ភេទស្រីអាយុ២៩ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)ទី២ ឈ្មោះ កុក គឺវ ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)ទី៣ ឈ្មោះ សុខ កាត់ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (គ្មានរបួស)ទី៤ ឈ្មោះ  មុត ស៊ាក ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)ទី៥ ឈ្មោះ ឡាយ វី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដ សៀមរាប (របួសស្រាល)ទី៦ ឈ្មោះ គុណ គីម ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (គ្មានរបួស)និងទី៧ ឈ្មោះ កុក ហៀប ភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសធ្ងន់)។

ចំណែកឯតៃកុង រថយន្តបង្ករវិញក្រោយ ពេលកើតហេតុរួចអ្នក បើកបររថយន្ដខាលើ បានចុះរត់គេចខ្លួន បាត់ស្រមោលតែម្តងទៅ។

ក្រោយពីកើត ហេតុកម្លាំងជំនាញ នគរបាលចរាចរណ៍ ផ្លូវគោកនៃអធិការរដ្ឋាន នគរបាលស្រុកប្រាសាទ បាគងបាចុះពិនិត្យ កន្លែងកើតហេតុនិង បានធ្វើការវាសវែង ព្រមទាំងនាំយកវត្ថុ តាងមកកាន់អធិការ ដ្ឋាននគបាលស្រុក ដើម្បីរងចាំការដោយ នៅពេលក្រោយដោយ ឡែកអ្នករងរបួសត្រូវ បាបញ្ជូនមកកាន់ មន្ទីពេទ្យខេត្តសៀមរាប រឺឯសាកសពក្រោយ ពីជំនាញពិនិត្យរួចរាល់ ហើយក៏បានប្រគល់ សពជូនសាច់ញាតិដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *