សមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា បេីកវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈ ស្តីពី  “ជំនាញមូលដ្ឋាន  ក្នុងការយកព័ត៌ មានបែបស៊េីបអង្កេត ” 

(ខេត្តកណ្តាល)៖ សមាគមន៍សេរីភាព សារព័ត៌មានកម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាលវិជ្ជជីវៈសារ ព័ត៌មានក្នុងវិធីសាស្ត្រ យកព័ត៌មានបែបស៊ីប អង្កេតក្រោមវត្តមាន ចូលរួមដោយឯកឧត្តម ចាបវន្នីទី ប្រឹក្សាក្រសួង ព័ត៌មាននិងជា ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាលនិង លោកទេសវិបុល ប្រធានសមាគមន៍ សេរីភាពសារ ព័ត៌មានកម្ពុជា ព្រមទាំងមានការ ចូលរួមពីស្ថាប័ណ្ណ អង្គភាពសារព័ត៌មាន នានាប្រមាណ៦០ អង្គភាពផងដែរ។

នៅក្នុងពិធីបើវគ្គ បណ្តុះបណ្តាលវិជ្ជជីវៈ សារព័ត៌មានក្នុងវិធីសាស្ត្រ យកព័ត៌មានបែបស៊ីប អង្កេតនេះផងដែរធ្វើឡើង កាលពីព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០២០ស្ថិត នៅទីស្នាក់ការសមាគមន៍ សេរីភាពសារព័ត៌មានកម្ពុជា ស្ថិតក្នុងស្រុក កណ្តាល ខេត្តកណ្តាល។

ថ្លែងក្នុងឱកាស បើកវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈបែប វិធីសាស្ត្រ យកព័ត៌មានបែប ស៊ើបអង្កេត ឯកឧត្តម ចាប  វន្នី ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាប្រធានមន្ទីរ ព័ត៌មានខេត្តកណ្តាល បានអំពាវនាវអោយ អ្នកសារព័ត៌មាន ទាំងអស់ត្រូវ រួមគ្នាប្រយុទ្ធ ប្រឆាំងនឹងលប់បំបាត់ នូវព័ត៌មានក្លែងក្លាយ ដែលកើតឡើង។

ឯកឧត្តម ក៏បានលើកឡើង និងសង្កត់ធ្ងន់ៗថា ធ្វើជាអ្នកសារព័ត៌ មានបែបស៊េីបអង្កេតគឺ ទាមទារអោយមានការខិតខំ ស្វិតស្វាញបំផុត ក្លាហាន រិះរកចំណុច សត្យានុម័តច្បាស់លាស់ ត្រឹមត្រូវប្រាកដប្រជា ថ្លឹងថ្លែង មិនលំអៀង មុនសំរេច យកទៅផ្សព្វផ្សាយ។

ឯកឧត្តម ចាប វន្នី លើកឡើង បន្តទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល  ជំនាញ វិជ្ជា ជីវៈយកព័ត៌មាន បែបស៊េីបអង្កេត ស ម្រាប់ អ្នក សារព័ត៌ មាន កម្ពុជា នាពេលនេះ គឺពិតជាមាន សារៈសំខាន់ណាស់  គឺមិនគ្រាន់តែ ចែករំលែកនូវពុទ្ធិ ដើម្បីពង្រឹង និងពង្រីក កម្រិត សមត្ថ ភាព ជំនាញ វិជ្ជាជីវៈ ដល់អ្នកយកព័ត៌មាន ប៉ុណ្ណោះទេ ប៉ុន្តែវាបានអោយ យើងទទួលបាន នូវអ្វីដែលថ្មីៗប្លែកៗនិងលឿន ទុកចិត្តបាន ទៀតផង។

ក្នុងនោះផងដែរ ឯកឧត្តមប្រធាន ក៏បានបង្ហាញ ពីវិធីសាស្ត្រយកព័ត៌មាន ថាតើយើង គួរសរសេរបែបណាសម្រាប់ ព័ត៌មានប្រភេទនេះ  ជួនកាលមានព័ត៌មាន មួយចំនួន មិនមែនយើង សុទ្ធតែអាច សរសេរ ត្រង់ៗ ឬតាមរឿងរ៉ាវ ដែលកើត ឡើងភ្លាមៗ បាននោះទេ ដោយទាមទារឱ្យ យើងតាមដាន ស្រាវជ្រាវរកប្រភព ឬអង្គហេតុ ដែលនៅពីក្រោយ សាច់រឿងនោះ អោយបានលម្អិត និងច្បាស់លាស់ ប្រាកដប្រជា និង គ្រប់ជ្រុងជ្រោយ ទើបយើងប្រមាច់ ចូលគ្នាអាចធ្វើការ ផ្សព្វផ្សាយបានដោយ ទទួលការខុសត្រូវ ផងដែរ។

លោក ទេស វិបុល ប្រធានសមាគមន៍ សេរីភាពអ្នកសារ ព័ត៌មានកម្ពុជា បានអោយប្រាប់ ដឹងថា ក្នុងវគ្គបណ្ដុះបណ្ដាល នេះ មានរយៈពេល ០១ថ្ងៃ មានសិក្ខាកាម ចូលរួមមានចំនួន  ៦០នាក់  មកពីអង្គភាពសារព័ត៌មាន ២៥រាជធានី-ខេត្ត ហើយការបណ្តុះ បណ្តាលនេះ  ផ្តោតសំខាន់លើ ខ្លឹមសារ គន្លឹះសំខាន់ៗ នៃវិធីសាស្ត្រ ក្នុងការស៊េីបអង្កេត យកព័ត៌មាន និងសរសេរព័ត៌ មានស្របទៅនិង វិជ្ជាជីវៈសារព័ត៌មាន ទទួលខុសត្រូវ ខ្ពស់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *