លោកកជំទាវម៉ៅម៉ាល័យចូ លរួមបុណ្យសម្ពោធ ឆ្លងសាលាធម្មសភា និងសមិទ្ធិផលផ្សេងៗ ក្នុងវត្តគីរីធម្ម បទខ្លាកូនថ្មី ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ លោកអោម ចន្ថា អភិបាលរងខេត្ត តំណាងលោក អ៊ុំរាត្រីអភិបាល ខេត្តបន្ទាយ មានជ័យបានថ្លែង ក្នុងពិធីបុណ្យ សម្ពោធឆ្លង សាលាធម្មសភា និងសមិទ្ធិផលផ្សេងៗ ក្នុងវត្តគីរីធម្មបទ ខ្លាកូនថ្មីថា អាណាចក្រនិង ពុទ្ធចក្រដើរ ទន្ទឹមគ្នាបើមាន ការរីកចំរើនតែ អាណាចក្រពុទ្ធ ចក្រមានការរិច រិលនោះក៏វាទៅមិន រួចដែរទាំង២នេះ ដើរទន្ទឹមគ្នាទើបទៅ រួចជាក់ស្តែងនៅព្រឹក ថ្ងៃទី៥ ខែមករា  ឆ្នាំ ២០២០ លោកជំទាវ  ឧកញ៉ា  ម៉ៅ  ម៉ាល័យ  កែគឹមយ៉ាន  ប្រធានកិត្តិយស  សមាគមនារី ដើម្បីសន្តិភាព  និងការអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ  បានចូលរួម បុណ្យឆ្លងសាលា  ធម្មសភា  វត្តគីរីធម្មបទខ្លាកូនថ្មី  ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្នុងនោះមាន ការអញ្ជេីញ ចូលរួមពី សម្តេចមហា សុមេធាធិបតី  កិត្តិឧទ្ទេសបណ្ឌិត  នន្ទ  ង៉ែត  ព្រះសង្សនាយក គណៈមហានិកាយ  នៃព្រះ រាជណាចក្រកម្ពុជា  លោកឧកញ៉ា ហង្ស  ស៊ីផា  លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីសង្ឃ ប្រធានមន្ទីរ អង្គភាពអាវុធហត្ថ នគរបាល ប្រជាពលរដ្ឋ និងតាជី យាយជី សិស្សសរុប ៦០០នាក់បានចូលរួមដែរ។

ក្នុងពិធីនោះលោក ហ៊ឹល រ៉ាយ៉ាបានមាន ប្រសាសន៍ថាសាលា ធម្មសភានេះមាន បណ្តោយ២៣ម៉ែត្រ និងទទឹង១៩ម៉ែត្រ រចនាបទខ្មែរចំណាយ ថវិកាសាងសង់អស់ ទឹកប្រាក់ជាង ១៤ម៉ឺនដុល្លា ក្រាលការ៉ូ៨.០០០ដុល្លា ចាក់សាប បេតុងឡើងភ្នំ១៥.០០០ដុល្លា ធ្វើរបងថ្ម វត្ត១២.៦០០ដុល្លា ដែលជាអំណោយ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី  កែ  គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងជាប្រធាន ក្រុមការងារថ្នាក់ ជាតិចុះជួយខេត្ត បន្ទាយមានជ័យ  និងលោកជំទាវ  ឧកញ៉ា  ម៉ៅ  ម៉ាល័យ  តាមរយៈ លោកឧកញ៉ា  ហង្ស  ស៊ីផា  ។

ក្នុងនោះលោកអោម ចន្ថាបានមានប្រសាសន៍ ដែរថាវត្តនៅ ទូទាំងប្រទេស ក្នុងកំឡុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ក្នុងជំនន់ប៉ុលពតវត្ត ត្រូវពួកខ្មែរក្រហម ចាប់ផ្សឹកព្រះសង្ឃហើយ ព្រះវិហារនិងសាលា ឆាន់ត្រូវបានពួក ខ្មែរក្រមធ្វើជាឃ្លាំង ដាក់ជីលុះក្រោយថ្ងៃ រំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាធិបតីតេ ជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃប្រទេស កម្ពុជាធ្វើឲ្យវត្តទូទាំង ប្រទេសរស់រកឡើង វិញក្នុងនោះមាន ព្រះសង្ឃ វិហារនិងសាលាឆាន់ ក៏បានរៀបចំឲ្យដំណើរ ឡើងវិញតាមធម្មតាផងដែរ។

លោកអោមចន្ថា បានបញ្ជាក់ទៀតថា ដោយសារតែមានការ យកចិត្តទុកដាក់ពី អាជ្ញាធរខេត្តបន្ទាយមានជ័យ ធម្មការខេត្ត បន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យ វត្តសប្បុរសជនក្រៅ ស្រុកក្នុងស្រុក ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានពួកដៃ គ្នាខិតខំកសាង សាលាធម្មសភា និងសមិទ្ធិផលផ្សេងៗ ក្នុងវត្តគីរីធម្ម បទខ្លាកូនថ្មីឡើង ធ្វើឲ្យវត្តនេះមានកា រីកចំរើនឥតឈប់ឈរ។

ក្នុងនោះលោកអោម ចន្ថាបានធ្វើការផ្តាំ ផ្ញើរនិងក្រើនរំលឹក ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្ត ទាំងអស់ត្រូវចេះ ថែរក្សារាល់សមិទ្ធិផល ណាមានស្រាប់ឲ្យបាន ល្អមិនត្រូវឲ្យមានអធិករ ក្នុងវត្តជាដាច់ខាត ហើយមិនត្រូវបែក បាក់សាមគ្គីគ្នា នៅក្នុងវត្ត មិនត្រូវប្រកាន់បក្ស ពួកនេះបក្សពួកនោះ ជាដាច់ខាតដើម្បី ប្រែក្លាយទីវត្តអារាម ជាកន្លែងថ្នាលបណ្តុះ បណ្តាលមនុស្សជំនាន់ ក្រោយឲ្យក្លាយទៅ ជាធនធានមនុស្ស ដែលជាតិត្រូវការចាំបាច់ នៅទីបញ្ចប់អ្នកដែល មានស្នាដៃក្នុងការកសាង វត្តបានបំពាក់គ្រឿង ឥស្សរៈយស និងចែកអំណោយតាជី យាយជីសិក្សានុសិស្ស ពីលោកជំទាវម៉ៅ ម៉ាល័យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *