សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យជាតៃកុងឡាន ឈ្នួលម្នាក់ប៉ុនប៉ង រំលោភសេពសន្ថវ: លើសិស្សសាលា ស្រីម្នាក់ ខណះពេលជិះ ឡានមកពីរៀនវិញ

(ខេត្តកំពង់ស្ពឺ)៖ បុរសតណ្ហារក្រាស់ ម្នាក់ជាតៃកុងរថយន្ត ឈ្នួលមួយគ្រឿង ប៉ុនប៉ងរំលោភលើ សិស្សស្រីម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីរសៀលថ្ងៃ ទី៣ខែមករាឆ្នាំ២០២០ វេលាម៉ោង១៧និង ០០នាទីនៅលើ ចិញ្ចើមផ្លូវជាតិ ៤ចន្លោះគីឡូម៉ែត្រ លេខ៧៦និង៧៧ ត្រង់ចំណុចមុខ វត្តគីរីវ័ន្តស្ថិតក្នុង ភូមិក្រាំស្យាឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យ មានឈ្មោះជា សុខឃឿ ហៅម៉ៅ ភេទប្រុស អាយុ ៣៨ឆ្នាំមានមុខរបរបើក បររថយន្តឈ្នួល រស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺចំណែកជនរងគ្រោះមានឈ្មោះ ន ស ន អាយុ ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់។

សមត្ថកិច្ចបានអោយ ដឹងទៀតថាមុនពេលកើត ហេតុជនរងគ្រោះ បានចេញពីសាលារៀន និងត្រឡប់មកផ្ទះវិញដោយ ធ្វើដំណើរតាមរថយន្ត ឈ្នួលមកដល់ចំណុច កើតហេតុខាងលើ ត្រូវបានជនសង្ស័យ ជាតៃកុងរថយន្ត មានបំណងនិងប៉ុនប៉ង រំលោភលើរាងកាយ ជនរងគ្រោះតែត្រូវបាន កម្លាំងសមត្ថកិច្ច ជួយទាន់ពេលវេលា។

ពាក់ព័ន្ធករណី ខាងលើនេះ សមត្ថកិច្ចបានដក ហូតវត្ថុតាងរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2002 និងទូរស័ព្ទដៃ ១គ្រឿងមិនស្គាល់ម៉ាក លុយខ្មែរ ១០១,៥០០រៀល ដាវដែក ២ដើម រួមទាំងសម្ភារ: ប្រើសារធាតុមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន យកទៅសួរនាំ និងកសាងសំណុំ រឿងបញ្ជូន មកកាន់ស្នងការ រដ្ឋាននគរបាលខេត្ត កំពង់ស្ពឺដើម្បីចាត់ ការទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *