សមត្ថកិច្ចឃាត់ខ្លួន មេខ្លោងចែកចាយ គ្រឿងញៀន២នាក់ នៅក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលក្រុង បាត់ដំបងសហការ ជាមួយកម្លាំង អន្តរាគមន៍នៃស្នង ការនគរបាលខេត្តបាត់ ដំបងនិងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរចារបាន ចុះបង្ក្រាបករណី គ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួនជន សង្ស័យបាន២នាក់ កាលពីរសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២០ វេលាម៉ោង១៣និង ០០នាទីនៅចំណុច ភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ កែន សុគន្ធ ហៅ ពុយ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ កាប់គោសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងទី២ឈ្មោះរឿន ឌីណា ហៅ ឌី ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាករណីចុះ បង្ក្រាបគ្រឿងញៀន ខាងលើនេះជំហ៊ាន ដំបូងកម្លាំងជំនាញ បានចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យម្នាក់ ឈ្មោះកែនសុគន្ធ ហៅពុយភ្លាមៗនោះ កម្លាំងជំនាញឆែក ឆេរនិងដកហូតបាន វត្ថុតាងរួមមានថ្នាំញៀន ប្រភេទមេតំហ្វេតា មីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ ទម្ងន់ ២៦,២២ក្រាម (ទាំងសំបក)ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)ថង់ សម្រាប់រំលែក ច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ ថ្នាំញៀនមួយចំនួន ។

ក្រោយពីសាក សួរជនសង្ស័យខាង លើបានឆ្លើយសារភាពនិង ដោយមានការអនុញ្ញាត ពីលោកនួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង សមត្ថកិច្ចយើងបាន បន្តកិច្ចប្រតិបត្តិការហូត ឈានដល់ចាប់ឃាត់ ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ទៀតមានឈ្មោះរឿន ឌីណា ភេទស្រីនិងដកហូត បានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៥០,៩៣ក្រាម (ទាំងសំបក)ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។

សរុបរួមសមត្ថកិច្ចរឹប អូសបានពីជន សង្ស័យទាំង២ នាក់ខាងលើមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ៧៧,១៥ក្រាម (ទាំងសំបក) ។

បច្ចុប្បន្នជនសង្ស័យ ខាងត្រូវបានកម្លាំង ជំនាញនៃស្នងការ នគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរនិង កសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ ខេត្តបាត់ដំបងដើម្បី ចាត់ការទៅតាមនិតិវិធីច្បាប់៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *