រថយន្តដឹកដីល្មើស ច្បាប់ជាច្រើនគ្រឿង ត្រូវបានកម្លាំងចរាចរណ៍ ផ្លូវគោកខេត្ត កំពង់ឆ្នាំង ធ្វើការផាក ពិន័យតាមផ្លូវច្បាប់

(ខេត្តកំពង់ឆ្នាំង)៖ រថយន្តដឹកដីជាច្រើន គ្រឿងត្រូវបានកម្លាំង ចរាចរណ៍ផ្លូវគោក ខេត្តធ្វើការឃាត់និង ធ្វើការផាកពិនយ័ ការចុះធ្វើការត្រួតពិនិត្យ នេះធ្វើឡើងនៅព្រឹក ថ្ងៃទី០៤ ខែមករា  ឆ្នាំ២០២០នេះធ្វើឡើង នៅលើកំណាត់ ផ្លូវជាតិលេខ៥កម្លាំង ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកជាច្រើន នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កេត  យ៉ុង ស្នងការរងទទួលការងារ ចរាចរណ៍ផ្លូវគោក និងទេសចរណ៍ នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំង សមត្ថកិច្ចចរាចរណ៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យបច្ចេកទេស និង ធ្វើការផាកពិន័យ ចំពោះរថយន្តដឹកដី និងរថយន្តដឹក សំពីងសំពោង តាមបណ្ដោយផ្លូវ ជាតិលេខ ៥ ក្រោយពីសង្កេតឃើញ មានភាពអនាធិបតេយ្យ ក្នុងការដឹកដីលើផ្លូវជាតិ និងរថយន្ត ដឹកសំពីងសំពោង ដោយមិនមានស្លាកលេខ និងឯកសារត្រឹមត្រូវ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងទឹកដីស្រុក សាមគ្គីមានជ័យ  ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកឧត្តុង្គ  ខេត្តកំពង់ស្ពឺ។

លោក  កេត  យ៉ុង  ស្នងការរងទទួល ផែនចរាចរណ៍ នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា: ការចុះអនុវត្ត ត្រួតពិនិត្យទៅលើ រថយន្ត ដឹកដីក្នុងពេលនេះ គឺអនុវត្តតាមផែន ការណ៍របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោ ខូវ  លី  ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ក្នុងគោល បំណង ទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកអោយ បានជាអតិបរិមា និងដើម្បីរៀបចំ សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវ គោកអោយមានភាព ល្អប្រសើរជា លំដាប់ក្នុងការចូល រួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពីអ្នកប្រើប្រាស់ផ្លូវ។

ក្នុងពេលចុះត្រួតពិនិត្យនោះ សមត្ថកិច្ចបានរកឃើញ រថយន្តអត់ផ្លាកលេខ ខ្វះឯកសារប័ណ្ណបើកបរ ខ្វះប័ណ្ណសំគាល់យានយន្ត លិខិតអាជីវកម្មដឹកជញ្ជូន និងអ្នកបើកបរមិន ទាន់គ្រប់អាយុជាដើម ដែលកំហុសទាំង នេះត្រូវបានអនុវត្តផាក ពិន័យតាមអនុក្រឹត លេខ៤៤ស្តីពីការ ពិន័យអន្តរការ អំពី អំពើល្មើសក្នុងច្បាប់ ស្តីចរាចរណ៍ផ្លូវគោក។

ក្នុងរយះពេល ពេញមួយព្រឹកនេះ កម្លាំងនគរ បាលចរាចរណ៍ ខេត្តបានឃាត់ឡានដឹកដី ប្រមាណជិត៣០គ្រឿងមក ធ្វើការត្រូត ពិនិត្យ និងផាកពិន័យ។

នាឱកាសនោះ ដែរលោកឧត្តមសេនីយ៍ត្រី កេត  យ៉ុង បានសំណូមពរ ដល់អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ សូមចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ពិសេសបងប្អូនដែលមានយាន យន្តគ្រប់ប្រភេទ ត្រូវមាន ឯកសារគ្រប់គ្រាន់ មុននឹងធ្វើចរាចរណ៍ នៅតាមដងផ្លូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *