បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះសមត្ថកិច្ចអះអាងថាមិនមែនជាករណីឃាតកម្មឡើយ

(ខេត្តកំពង់ធំ)៖បុរសម្នាក់គាំបេះដូងស្លាប់ពេញមួយយប់ព្រឹកឡើងទើបប្រពន្ធបានដឹងបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹកនិងរាយការអោយសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ហេតុការដ៏ភ្ញាក់ផ្អើលនេះកើតឡើងកាលពីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២០វេលាម៉ោង០៦និង០៥នាទីនៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិដំរីជាន់ខ្លាសង្កាត់ ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាសពជនរងគ្រោះមានឈ្មោះសាយ សោម ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មាន ទីលំនៅភូមិដំរីជាន់ខ្លា សង្តាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងទៀតថាបើយោងតាមការបំភ្លឺពីឈ្មោះងិន សុធារ៉ា ភេទស្រី អាយុ៣៥ឆ្នាំត្រូវជាប្រពន្ធសពជនរងគ្រោះបានប្រាប់អោយដឹងថានៅវេលាម៉ោង២២រំលងអាធ្រាត ប្តីរបស់គាត់បានក្រោកយកទឹកដោះគោអោយកូនបៅ ក្រោយពីអោយកូនបៅរួចប្តីរបស់គាត់ក៏បានដេកទៅវិញជាមួយគ្នារហូតលុះដល់ម៉ោង០៦ ព្រឹក ពេលក្រោកឡើងទើបបានដឹងថាប្តីរបស់គាត់ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាបន្ទាប់ពីបានទទួលព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញសហការណ៍ជាគ្រូពេទ្យបានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុនឹងសាកសព ឃើញថាសពខាងលើមិនមានស្លាកស្នាមអ្វីគួអោយកត់សំគាល់ឡើយ ដោយសន្និដ្ឋានថាសាកសពស្លាប់ដោយជំងឺគាំងបេះដូង មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ ។

ក្រោយពិនិត្យសាកសពរួចរាល់ហើយកម្លាំងនគរបាលជំនាញនៃអធិការរដ្ឋាននគរបាលក្រុងស្ទឹងសែនបានប្រគល់សពទៅអោយគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *