ករណីបាក់សំណង់អគារ នៅខេត្តកែប អាចបណ្តាល មកពីកំហុសបច្ចេកទេស

(ខេត្តកែប)៖ គិតត្រឹមវេលា ម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអន្តរាគមន៍ សង្គ្រោះបន្ទាន់បានរុករកនិង ជួយសង្គ្រោះកម្មករសំណង់ ក្នុងអគារបាក់បែកបាន ចំនួន២៣នាក់ ក្នុងចំណោម នោះមាន៥នាក់បាន ស្លាប់បាត់បង់ជីវិតគួរ ឱ្យសោកស្តាយ។

ហើយនៅពេលដំណាល គ្នានេះក្រុមសង្គ្រោះកំពុង កាត់ផ្តាច់បេតុងនិងសរសៃ ដែកដើម្បីយកសាក សព២នាក់ទៀតដែល កំពុងកៀបជាប់នៅ ក្នុងអគារបាក់បែក។

ទាក់ទិននឹងការបាក់ រលំសំណង់អគារផ្ទះ សំណាក់ដ៏ផុយ ស្រួយបែបនេះ បើយោងតាមការ សន្និដ្ឋានពី ក្រុមវិស្វករនិង មន្ត្រីជំនាញបាន អះអាងថា មកពីការសាងសង់ គ្មានស្តង់ដារបច្ចេក ទេសត្រឹមត្រូវនិង ការធ្វេសប្រហែស ពោលគឺការចាក់គ្រឹះ សសរមិនបានរឹងមាំ គួបផ្សំនឹងការប្រើ សរសៃដែកទ្របេ តុងតូចពេកមិន ស្របតាមបទដ្ឋាន បច្ចេកទេសនៃសំណង់ និងប្រើថ្មក្រួសតិច ការបន្ថយគុណ ភាពសុីម៉ងត៍ ទើបសសរ មិនអាចទ្រទម្ងន់ បេតុងដែលមាន ៦ឬ៧ជាន់បែបនេះ។

លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានបញ្ជាក់ថា អគារផ្ទះសំណាក់នេះ មុនពេលសាង សង់ម្ចាស់ផ្ទះបានសុំច្បាប់ អនុញាត្តពីមន្ទីរជំនាញ យ៉ាងត្រឹមត្រូវ ដោយខណៈនោះ មន្ត្រីជំនាញក៏បានចុះត្រួត ពិនិត្យផ្ទាល់ដើម្បីណែ នាំឱ្យម្ចាស់អគារនេះ សាងសង់ ទៅតាមលក្ខណៈបច្ចេកទេស ប៉ុន្តែម្ចាស់ផ្ទះបែរជាមានការធ្វេស ប្រហែស ដោយពេលសាង សង់បែរជា ប្រើសរសៃដែកតូចៗ និងប្រើបេតុងខ្វះ គុណភាព ដូចជាការប្រើថ្មតិច ខ្សាច់ច្រើន ប្រើសុីម៉ងត៍តិច ទើបបណ្តាលឱ្យ អគារងាយបាក់ ស្រុតបែបនេះ។

ដោយឡែកបើតាមការ បង្ហើបពីមន្ត្រីជំនាញ បានឱ្យដឹងថា ម្ចាស់សំណង់អគារ ដែលបាក់ស្រុតនេះ ជាអ និកជនមកពី ប្រទេសបារាំង ហើយគាត់ក៏ជា វិស្វករម្នាក់ដោយបាន ចេញគំនូសប្លង់ និងជ្វើគម្រោងសាង សង់ដោយខ្លួនឯង គ្រាន់តែហៅមេជាង មកឱ្យម៉ៅការបន្តប៉ុណ្ណោះ ហើយម្ចាស់សំណង់ អគារនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីអគារ បាក់ស្រុតភ្លាមៗ។

សូមជម្រាបថា អគារដែលបាក់ស្រុត បណ្តាលឱ្យកម្មករសំណង់ ជាច្រើននាក់ស្លាប់ និងរបួសនេះ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ចំពោះចំនួនមនុស្សដែលជាប់ ក្នុងគំនរបាក់បែក មិនទាន់បានកំណត់ តួលេខជាក់លាក់ នៅឡើយ ដោយប្រភពខ្លះថាមានកម្មករជាង ៣០នាក់ ប្រភពខ្លះអះអាង ថាមានជាង៤០នាក់ ប៉ុន្តែរហូតមកទល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ កម្មករសំណង់ ដែលបានរកឃើញ សរុបមានចំនួន២៥នាក់ ក្នុងនោះស្លាប់៧នាក់ (២នាក់កំពុង កាយយក)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *