ស្រ្ដីជាឃាតករដៃឆៅ សម្លាប់មិត្តភក្ដិកាត់ ដៃកាត់ជើងព្រលះសាច់ ក្លាសេ្សក្នុងទូរទឹកកក ត្រូវតុលាការ សម្រេចដាក់ពន្ធ ធានាគារអស់មួយជីវិត

(ភ្នំពេញ)៖ ទីបំផុតនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានប្រកាស សាលក្រមដោយផ្តន្ទា ទោសស្ត្រីឈ្មោះស៊ិន សុផល អាយុ៣៥ឆ្នាំ ដែលសម្លាប់មិត្ត ភក្ភិកាត់រួចកាត់ ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលដាក់ ពន្ធនាគារអស់មួយជីវិត និងសងនូវសំណង ទឹកប្រាក់ចំនួន ១២០លានរៀល។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានី ភ្នំពេញបានបើកសវនាការ ជំនុំជម្រះទោស ឃាតករស្រីឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ក្នុងសំណុំរឿងករណី ឃាតកម្មគិតទុកមុន សម្លាប់មិត្តភក្ភិកាត់ ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល។

សវនាការនេះ តំណាងអយ្យការអម សាលាដំបូងរាជធានី ភ្នំពេញបានសម្រេច ចោទប្រកាន់លើឈ្មោះ ស៊ិន សុផល ភេទស្រីអាយុ ៣៥ ឆ្នាំនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពីបទ ឃាតកម្មគិត ទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ដិនៅចំណុច នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងអង្គសវនាការ ជនជាប់ចោទបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដិ អំពើឃាតកម្មដូចការចោទប្រកាន់មែន។ បន្ទាប់ពីបញ្ចប់ការជំនុំ ជំម្រះនៃសវនាការនេះ លោកប្រធានក្រុមប្រឹក្សា ជំនុំជម្រះសម្រេចលើក ពេលប្រកាសសាល ក្រមនៅព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួន ស្ដ្រីដែលឃាតកសម្លាប់ មិត្តភក្តិខ្លួនឯងកាត់ ជាកំណាត់ៗ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទា ទោសទៅតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងកាត់សាកសព ជាបំណែកៗ បោះចូលទន្លេ លើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ ហាងអ៊ុតសក់ ក្នុងផ្សារចាស់ ជាស្ត្រី មេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០យប់ ជនរងគ្រោះ និងជនសង្ស័យត្រូវជា មិត្តភក្តិនឹងគ្នា បានផឹកស៊ីនៅ ផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹក ស៊ីជនរងគ្រោះ បានសុំយកកូន របស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក លុះដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០និង០០នាទីព្រឹក ជនរងគ្រោះបានដឹក កូនរបស់ជនសង្ស័យ យកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ ចំនួន៧០០ដុល្លារ តែជនសង្ស័យ ប្រកែកសុំសង តែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិន សងលុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់ បំណុលផ្សេងៗ ឲ្យស្គាល់ផ្ទះ ដើម្បីទារលុយ ព្រមៗគ្នា (ជនសង្ស័យ ជំពាក់លុយ គេច្រើន) និយាយចប់ ជនរងគ្រោះក៏ដើរ ចូលបន្ទប់ទឹក ដោយឃើញ ឱកាសល្អ ជនសង្ស័យបាន ដើរតាមក្រោយ យកដៃ ស្តាំច្របាច់ក ជនរងគ្រោះ ហើយយកម្រាម ដៃឆ្វេងរុកច្រមុះ ឲ្យថប់ដង្ហើម រហូតដល់ ជនរងគ្រោះសន្លប់បាត់ ស្មារតី ទើបជនសង្ស័យ យកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ ដេករហូតដាច់ខ្យល់ស្លាប់ ហើយយក សពដាក់ចូល ទូរក្លាស្សេឲ្យកក។

រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ ថ្នាំងងុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជន ជាតិអាមេរិកាំងផឹក រហូតប្តីទន់ដៃទន់ ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យ យកកាំបិតមក កាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល មួយថ្ងៃបន្តិចៗ នៅតាម គំនរសំរាម និងនៅក្នុងទន្លេ។

រីឯគ្រឿងអលង្កា និងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាម ក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយ របស់ជនរងគ្រោះ (លុយខ្មែរ ២០ម៉ឺនរៀល លុយដុល្លារ ៥០ដុល្លារ) ជនសង្ស័យរក្សា ទុកនៅខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *