អាវុធហត្ថរាធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីបាន៣នាក់ រួមទាំងគ្រឿនញៀនចំនួន និងប្រើ ប្រាស់អាវុធខុសច្បាប់

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំង អាវុធហត្ថមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យបាន ចុះបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យបាន ៣នាក់ជាមុខសញ្ញាចែក ចាយនិងប្រើ ប្រាស់គ្រឿញៀន និងអាវុធខុសច្បាប់កាល ពីរសៀលថ្ងៃទី៣០ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង ១៤និង១០នាទី នៅចំណុចបន្ទទប់ ជួលមួយកន្លែងលេខ១៩ ស្ថិតក្នុងភូមិត្រពាំង ថ្លឹង៣សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យខាង លើដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះ សាត ស៊ីណន ហៅអ៊ុ ភេទប្រុសអាយុ៤២ឆ្នាំ (ជាម្ចាស់បន្ទប់) ទី២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ៤១ឆ្នាំនិង ទី៣ ឈ្មោះ ទូច ពៅ ភេទស្រី អាយុ២១ឆ្នាំអ្នកទាំង៣ រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញនិងដកហូត បានវត្ថុតាងរួមមាន អាវុធខ្លីមួយដើមម៉ាក BERETTA លេខគ្មាន(ឈូសចោល)  គ្រាប់ចំនួន៣៤គ្រាប់ បង់ចំនួន០១ម្សៅ ក្រាមព៌ណសថ្លាសង្ស័យគ្រឿងញៀន ប្រទេយ៉ាម៉ាទឹកកចំនួន 0៩កញ្ចប់ (ធំ២ តូច៧) កាំបិតចំនួន០២ដើម អាយកូមចំនួន០១ ព្រមទាំងសម្ភារៈ ជំនាញសម្រាប់សេព គ្រឿងញៀន មួយចំនួនទៀត។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា បន្ទាប់ពីកម្លាំងជំនាញ សាកសួរជនសង្ស័យ ទាំង៣នាក់ខាង លើបានសារភាពថា ពួកគេទាំង៣នាក់ ពិតជាបានចែកចាយ គ្រឿងញៀន និងបានប្រើប្រាស់ អាវុធដោយខុសច្បាប់ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ត្រូវបានបញ្ជូនមក ការិយាល័យស្រាវជ្រាវបទ ល្មើសគ្រឿងញៀននៃកង រាជអាវុធហត្ថរាជ ធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទា ទោសតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *