លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០១៩

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ កិច្ចប្រជុំគណៈ អភិបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០១៩ ដែលកិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សា ខេត្តមួយចំនួន មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក សរុបចំនួន ៧៦នាក់។

កិច្ចប្រជុំនេះបាន ផ្ដោតលើរបៀវារៈសំខាន់ៗរួមមាន៖ ១-ពិនិត្យពិភាក្សាលើសេចក្ដី ព្រាងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ ស្ដីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត។ ២-ពិនិត្យពិភាក្សាលើការបែងចែក ប្រាក់រង្វាន់លើកទឹក ចិត្តជូនមន្ត្រីរាជការ ប្រចាំខែធ្នូឆ្នាំ២០១៩។

៣-របាយការណ៍លទ្ធផល នៃការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្តគម្រោងកម្មវិធី វិនិយោគបីឆ្នាំ រំកិលខេត្តឆ្នាំ២០១៩។ ៤-ពិនិត្យនិងផ្ដល់យោបល់ លើសេចក្ដីព្រាងកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្ត  (២០២០-២០២២ )។

មានប្រសាសន៍នៅ ក្នុងកិច្ចប្រជុំ លោក ជាវ តាយអភិបាលខេត្ត បានធ្វើការវាយម្លៃ ខ្ពស់ចំពោះលទ្ធផល ការងារដែលរដ្ឋបាល ខេត្តកំពត សម្រេចបាន នារយះពេល ពេញមួយឆ្នាំ២០១៩ ដែលទើបតែឆ្លង ផុតទៅថ្មីៗនេះ ហើយលោក អភិបាលខេត្ត បានធ្វើការកត់សម្គាល់ លើកឡើង ក្នុងកិច្ចប្រជុំផងដែរ ដោយផ្តោត សំខាន់ទៅលើការ ងារផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋតាមតំបន់ និងភូមិសាស្ត្រ ដូចជាការបង្កបង្កើនផល របស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបម្រើ សេវារដ្ឋបាល គឺតម្រូវឱ្យអាជ្ញា ធរសហការគ្នាដើម្បី បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យមាន ជីវភាពកាន់តែរីកចម្រើន និងល្អប្រសើរ។

លោក ជាវ តាយ អភិបាលខេត្តក៏បាន លើកឡើងទៀតថា យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋ ត្រូវតែរួមសាមគ្គី គ្នាថែរក្សាឲ្យបានដាច់ខាតនូវ តម្លៃសុខសន្តិភាពនេះ ឲ្យបានគង់វង្ស យូរអង្វែងតរៀងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *