លោក ជាវ តាយ អញ្ជើញចុះប្រគល់ ស្ពានឈើនៅ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ជូនដល់រដ្ឋបាល ស្រុកឈូក ដើម្បីបន្តកសាង សម្រួលដល់ការ ធ្វើដំណើរជូន ប្រជាពលរដ្ឋ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យ និងរុះរើស្ពានឈើ នៅឃុំស្ទឹងកែវ ដែលបាន សាងសង់ជាបណ្តោះ អាសន្នជូន ប្រជាពលរដ្ឋ ដើម្បីប្រគល់ដល់ រដ្ឋបាលស្រុកឈូក យកទៅកសាង ឡើងវិញ សម្រាប់សម្រួល ដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរនៅ ក្នុងមូលដ្ឋានឃុំចំនួន២ ក្នុងស្រុកឈូក ខេត្តកំពត។

ពិធីនេះក៏មាន ការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ សរុបប្រមាណជាង១០០នាក់។

មានប្រសាសន៍ សំណេះសំណាល ជាមួយបងប្អូនប្រជាពល រដ្ឋនាឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បន្តពីស្ពានបេតុងដ៏ ថ្មីសន្លាងនេះសាងសង់ រួចរាល់ជាស្ថាពរ ព្រមទាំងបានមើល ឃើញពីគុណភាព នៃតម្លៃឈើស្ពាន នេះនៅប្រើប្រាស់ បាននៅឡើយ  ហើយផ្អែកតាម តម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋក្នុងមូល ដ្ឋានក្នុងស្រុកឈូក នៅពេលនេះ ស្ពានឈើដែល ជំនួសដោយស្ពានបេតុង ដ៏ថ្មីសន្លាងនោះ គឺត្រូវបានប្រគល់ឱ្យ រដ្ឋបាលស្រុកឈូ ដើម្បីយកទៅ កសាងសម្រាប់ សម្រួលដល់ការ ធ្វើដំណើរជូនដល់ ប្រជាពលរដ្ឋចំនួន៣ ទីតាំងលេីឃុំ ចំនួន២ គឺទី១-ឃុំតាកែន នៅចំណុច អូរកាច់ចង្កេះ ក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ប្រវែង២៥ម៉ែត្រ តំរូវការប្រជាជន ប្រមាណ១០០គ្រួសារ។

ទី២-ឃុំតេជោអភិវឌ្ឍន៏ នៅចំណុចស្ទឹងអង្កាញ់ ក្នុងភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៏ ប្រវែង២០ម៉ែត្រ តំរូវការ ប្រជាជនប្រមាណ ជា៥០០គ្រួសារ លេីភូមិចំនួន៤។ ៣-នៅចំនុចអូរ សំបុកឪម៉ាល់ ក្នុងភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៏ ប្រវែង២៥ម៉ែត្រ តម្រូវការប្រជាជន ប្រមាណជា១០០គ្រួសា រ។

លោក ជាវ តាយ អភិបាលខេត្តក៏ បានផ្ដាំផ្ញើសំណូម ពរដល់អាជ្ញាធរមូល ដ្ឋានរួមនិងប្រជាពលរដ្ឋ នាំគ្នាជំរុញការដាំ ដុះព្រមទាំងចិញ្ចឹម សត្វដើម្បីរួមផ្សំធ្វើឱ្យ ជីវភាពកាន់តែប្រសើរឡើង។ ចំណែកការដោះ ស្រាយបញ្ហាផលប៉ះ ពាល់ជូន ចំពោះប្រជាពលរដ្ឋ មួយគ្រួសារពីការ កសាងស្ពានថ្មី ស្ទឹងកែវនេះ លោកអភិបាលខេត្ត ក៏បានប្រគល់ភារកិច្ច ឲ្យអាជ្ញាធរស្រុក ឃុំ ធ្វើការសម្រប សម្រួលដោះស្រាយ ជូនប្រជាពលរដ្ឋផងដែរ។

គួររំលឹកដែរថា កាលដើមឡើយ ស្ពានឆ្លងកាត់ស្ទឹងកែវនេះ គឺធ្វើពីឈើ ហើយក៏មាន ការវាយប្រហារបំផ្លាញដោយ ទឹកជំនន់នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។ ដោយមាន ចាំបាច់និងយកចិត្ត ទុកដាក់ខ្ពស់រាល់បញ្ហា លំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមើលឃើញពី សារៈសំខាន់នៃស្ពាននេះ លោក ជាវ តាយ អភិបាល ខេត្តក៏បានបន្ត កសាងស្ពានឈើថ្មី មួយឡើងវិញដែល ជាអំណោយ ដ៏ថ្លៃថ្លាប្រើប្រាស់ ថវិការបស់ សម្ដេចតេជោហ៊ុនសែន ដែលមានប្រវែង៨៥ម៉ែត្រ ដើម្បីសម្រួលដល់ ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូន កសិផលឆ្លងកាត់ របស់ប្រជាពលរដ្ឋ ជាបណ្ដោះអាសន្ន។

បន្ទាប់មកទៀត លោកអភិបាល ខេត្តកំពត ក៏បានដាក់សំណើ ទៅរាជរដ្ឋាភិបាល តាមរយៈក្រសួង អភិវឌ្ឍន៍ជនបទ រហូតទទួលបាន ជំនួសនូវសមិទ្ធផល ស្ពានថ្មីសន្លាងធ្វើពីបេតុង ដែលមានប្រវែង១០៥  ម៉ែត្រទទឹង៨ម៉ែត្រ បម្រើនូវសេចក្ដីត្រូវ ការរបស់ប្រជាពល រដ្ឋក្នុងមូលដ្ឋានក៏ដូច សាធារណជន ទូទៅ សំដែង ក្តីត្រេកអរ និងការដឹងគុណ ចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអនុវត្តខ្ជាប់ ខ្ជួននិងប្រកាន់នូវគោល នយោបាយយុទ្ធសាស្រ្ត អភិវឌ្ឍប្រទេសជាតិ គឺផ្ដោត ជាអាទិភាពសំខាន់ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *