ជនសង្ស័យ២ក្រុម ឈ្លោះវាយគ្នានៅកន្លែង រាំធុងបាស់យុវជន ម្នាក់បានយកដែក ឆាបចាក់សន្តិសុខ ត្រូវបានកំលាំង អាវុធហត្ថបង្ក្រាប

(ខេត្តបន្ទាយមានជ័យ)​៖ ជនសង្ស័យ២ក្រុមឈ្លោះ វាយគ្នានៅកន្លែងរាំ ធុងបាស់យុវជន ម្នាក់បានយក ដែកឆាបចាក់ទៅ លើសន្តិសុខម្នាក់គេច ផុកត្រូវបានកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថក្រុង១ក្រុម  ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតចុះ បង្រ្កាបបាន១នាក់ នៅវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបរិវេណកា ស៊ីណូប៉ារ៉ាមិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងពាក្យបណ្តឹង របស់ជនរងគ្រោះនិង ដោយអនុវត្តន៍ តាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកបានដឹកនាំ កម្លាំងចុះធ្វើការ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ១នាក់ មានឈ្មោះនួនសីុខេ ប្រុសអាយុ ២៦ឆ្នាំរស់នៅ ក្រុងប៉ោយប៉ែត។

ក្រោយពីសមត្ថកិច្ច ជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំ រឿងបញ្ជូនមកទីបញ្ជា ការដ្ឋានកងរាជអាវុធ ហត្ថខេត្តដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើសគ្រឿងញៀនបាន ប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថានៅមុន ពេលកើតហេតុនោះ ក្នុងភូមិមានរាំធុងបាស់ មានក្មេង២ ក្រុមចូលរាំធុង បាស់កំពុងរាំសុខៗ ស្រាប់មានបង្កជម្លោះ ផ្អើលឆុលស្របពេល នោះមានសន្តិសុខ ភូមិបានដើរទៅមើល ភ្លាមនោះស្រាប់តែ មានជនសង្ស័យ បានដកដែកឆាបពី ចង្កេះខោរត់សំដៅ មកបម្រុងចាក់ សន្តិសុខភ្លាមនោះ គេចទាន់ជនសង្ស័យ ត្រូវបានសន្តិសុខ នៅក្បែរនោះជួយដេញ ចាប់បានភ្លាមៗ យកប្រគល់ឲ្យ សមត្ថកិច្ចតែម្តង ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿងបានបញ្ជាក់ ទៀតថាក្រោយពី បញ្ចប់ការស៊ើប អង្កេតទើបដឹងថាជន សង្ស័យជាមនុស្ស ញៀនថ្នាំញៀនខ្លាំង បាត់ការចងចាំ បណ្តាលឲ្យចេះតែ បង្កជម្លោះដល់អ្នកដ៏ ទៃជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត ដើម្បីចាត់ ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *