សមត្ថកិច្ចបញ្ជូនជន សង្ស័យជាជនជាតិចិន ទៅកាន់តុលាការ ពីបទ អំពើលួចមានស្ថាន ទម្ងន់ទោស(យកទ្រព្យ សម្បត្តិ-ប្រើហឹង្សា)

(ខេត្តសៀមរាប)៖ ជនសង្ស័យជាជន ជាតិចិនម្នាក់ត្រូវបាន កម្លាំងនគរបាល ការិយាល័យ ស៊ីបអង្កេតនៃ ស្នងការនគរបាល ខេត្តសៀមរាមបញ្ជូន ខ្លួនទៅកាន់សាលាដំបូង ខេត្តសៀមរាបនារសៀល ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០ នាទីដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធី។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ជាជនជាតិចិនខាង លើនេះមានឈ្មោះ LIU FENG ភេទ ប្រុស កើតថ្ងៃទី ១៣-០៩-១៩៨១ កាន់លិខិតឆ្លងដែន លេខG៥៣០២៨៥៦៤  ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនកាលពីថ្ងៃទី ២៩ខែធ្នូឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីអំពើ លួចមានស្ថានទម្ងន់ទោស (យកទ្រព្យ សម្បត្តិ-ប្រើហឹង្សា) ដែលប្រព្រឹត្តិនៅចំណុច ផ្ទះជួលមួយកន្លែងស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាម។

សមត្ថកិច្ចបាន អោយដឹងទៀតថា ក្រោយការសាកសួរ ជនសង្ស័យរូបនេះត្រូវ បានលោក យូ ធារិទ្ធ ចៅ ក្រមស៊ើបសួរនៃសាលា ដំបូងខេត្តសៀមរាប សម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួនបណ្តោះ អាសន្ននៅ ពន្ធនាគារខេត្ត ដោយចោទ ប្រកាន់ពីបទ អំពើលួចមាន ស្ថានទម្ងន់ទោស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *