ឈាមស្រែកស្បែកហៅ ពីរនាក់ឪពុកនិងកូន សម្លាប់គេរួចគេចខ្លួន ទីបំផុតសមត្ថកិច្ច តាមប្រមាញ់រហូត ឃាត់ខ្លួនបានម្នាក់

(ខេត្តកំពត)៖ នេះពិតជាឈាម ស្រែកស្បែកហៅមែន ព្រោះតែគំនុំឪកពុក និងកូនប្រុសរួមដៃគ្នា សម្លាប់បុរសម្នាក់ឲ្យ ស្លាប់ក្នុងថ្លុកឈាមរួច ហើយរត់គេចខ្លួនរយៈ ពេលជាង២០ថ្ងៃ ទើបសមត្ថកិច្ច តាមប្រមាញ់ រហូតឃាត់ខ្លួនជន ដៃដល់ម្នាក់កាល ពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។

ទាក់ទិននឹង ករណីដូចខាងលើ លោក ឈឹម ឈាង ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី មានករណីមនុស្ស ឃាតកើតឡើងនៅ ភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបង្កឡើង ដោយជនសង្ស័យ ពីរនាក់ ម្នាក់ឈ្មោះ ឡុង រី ភេទប្រុស អាយុ៥២ឆ្នាំ(ឪពុក)និងម្នាក់ទៀត ឈ្មោះ ទេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ (ជាកូន) ទាំងពីរនាក់ឪពុកកូន រស់នៅក្នុងភូមិ ឃុំ ខាងលើ ដែលបានទៅពួនស្ទាក់ ហើយធ្វើសកម្មភាព យកចបជីកទៅវាយសម្លាប់ បុរសអ្នករស់នៅ ក្នុងភូមិជាមួយគ្នាម្នាក់ ឈ្មោះ ឡី ថេង ភេទប្រុស អាយុ៥២ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចហើយជនដៃដល់ ទាំងពីរនាក់បានជិះម៉ូតូ គេចខ្លួនបាត់ស្រមោល។

លោក ឈឹម ឈាង បានបញ្ជាក់ទៀតថា ក្រោយពីមាន ករណីនេះកើតឡើង លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានចាត់ឲ្យ លោកដឹកនាំកម្លាំងតាម ប្រមាញ់ជនសង្ស័យជាបន្ទាន់ ដោយលោកបានសហការ ជាមួយស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ហើយប្រតិបតិ្តការ នេះកម្លាំងបានស្រាវ ជ្រាវតាមជំនាញ ដោយប្រើពេលវេលា អស់រយៈពេលជាង១០ថ្ងៃ ទើបទទួលបានតម្រុយ ហើយក៏ឈាន ដល់ការបង្ក្រាបបាន ជនសង្ស័យម្នាក់ជាកូន មានឈ្មោះ ទេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ដែលកំពុងសំងំ លាក់ខ្លួននៅចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា  រាជធានីភ្នំពេញ រួចនាំខ្លួនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តកំពតដើម្បី ស្តាប់ចម្លើយ។

ចំណែកឈ្មោះ ឡុង រី ជាឪពុក កម្លាំងនៅតែ បន្តតាមប្រមាញ់ដើម្បីនាំ ខ្លួនមកចាត់វិធានការតាម នីតិវិធីច្បាប់។

តាមរយៈការឆ្លើយ សារភាព ជនសង្ស័យ បាននិយាយថា ការឈានដល់លប វាយសម្លាប់ជនរងគ្រោះ ដោយចបជីក រហូតដល់ស្លាប់ នេះគឺដោយសាតែគំនុំ ព្រោះតែកន្លងមកជន រងគ្រោះបានធ្វើអំពើ អាបធ្មប់ មកលើក្រុមគ្រួសារ របស់ខ្លួនបណ្តាល ឲ្យឈឺរាំុរ៉ៃ ទើបគេនឹងឪពុក រៀបគម្រោងដើម្បី សម្លាប់ជនរង គ្រោះចោលតែម្តង ដោយខណៈនោះគេបាន នាំគ្នាលបចាំនៅផ្លូវ លំចំណុចកើតហេតុ លុះពេលជនរង គ្រោះជិះម៉ូតូឆ្លងកាត់ ឪពុករបស់គេក៏ វាយទម្លាក់ពីលើម៉ូតូ ហើយគេក៏យកចប ជីកទៅវាយបន្ថែមទៀត រហូតដល់ជនរងគ្រោះ ស្លាប់បាត់បង់ជីវិតតែម្តង។

បន្ទាប់ពីបាន ចម្លើយសារភាព ជនសង្ស័យត្រូវបាន សមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *