ក្មេងៗ៣នាក់ត្រូវជីដូនវៃធ្វេីបាប  និងបណ្តេញចេញពីផ្ទះ ដោយម្តាយទៅធ្វើការនៅប្រទេសថៃទុកផ្ញើរឲ្យនៅជីដូនថែរក្សា

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងៗ៣នាក់ត្រូវ ជីដូនវៃធ្វេីបាប និងបណ្តេញចេញពីផ្ទះ ដោយម្តាយទៅ​ ធ្វើការនៅប្រទេសថៃ ទុកផ្ញើរឲ្យនៅជីដូនថែ រក្សាអាជ្ញាធរមូលដ្ឋាន ប្រទះឃើញនៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរមូលដ្ឋាន បានប្រាប់ឲ្យដឹង ថាក្មេងៗទាំង៣នាក់ ១មានឈ្មោះ ឆូយ សុភ័ក្រ ភេទ ស្រី អាយុ ១០ ឆ្នាំ ២មានឈ្មោះ ឆូយ ស្រីភីម ភេទ ស្រី អាយុ ៩ ឆ្នាំ ៣មាន ឈ្មោះ ឈឿន ផល្លា ភេទ ប្រុស អាយុ ឆ្នាំចំណែក ម្តាយមានឈ្មោះ ក្អាត់ សោភ័ណ អាយុ ៣៦ ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរបានបញ្ជាក់ ឲ្យដឹងទៀតថាដោយ សារតែបញ្ហាស្ថានភាព គ្រួសារមានភាព ខ្វះខាតពេកម្តាយ បានទុកកូនប្រុស ស្រី៣នាក់នៅ ជាមួយជីដូន បង្កេីតដេីម្បីទៅ រកលុយនៅ ប្រទេសថៃសម្រាប់ យកមក ផ្គត់ផ្គងគ្រួសារ តែត្រូវបានជី ដូនអប្រិយ វៃធ្វេីបាបចៅៗ ស្ទេីររាល់ថ្ងៃលុះ នៅថ្ងៃទី២៨ ខែធ្នូ  ឆ្នាំ ២០១៩នេះ  ជីដូនអប្រិយបាន បណ្តេញចៅតូចៗ ទាំង៣ឲ្យចេញពីផ្ទះ តាំងពីព្រឹករហូតដល់ថ្ងៃគ្មា នអ្វីហូបសូម្បីតែបន្តិច លុយក៏គ្មាន  ៣នាក់បងប្អូនបាន យកការរុងបាំង ជាម្លប់ដល់ប្អូនៗ ក្បែរផ្ទះអ្នកជិតខាង ស្របពេលនោះ ចៅសង្កាត់បានចុះ មកដល់កន្លែងក្មេង ជ្រកបានឃើញជាក់ ស្តែងពិតជាមាន ក្មេងប្រុស ស្រី៣នាក់ យកការរុងបាំង ជាម្លប់ពិតប្រាកដ។

ស្របពេលនោះ ចៅសង្កាត់បាន ផ្តាំផ្ញើរទៅម្តាយក្មេង ប្រុស ស្រីដែលធ្វើការ នៅស្រុកថៃក្រោយ ពីបានឃើញព៍ត័មាន ចុះផ្សាយហើយ មេត្តាវិលប្រឡប់ មកផ្ទះវិញយកកូន ទៅគ្រប់គ្រងកូន ទាំង៣ឥលូវនេះត្រូវបានអង្គកា រ CWCC យកទៅស្នាក់ នៅហើយរងចាំម្តាយ មកពីថៃមក យកទៅផ្ទះវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *