រថយន្តធុនធំឡើង វ៉ាជែងបុកអ្នក បើកម៉ូតូ២នាក់ ប្តី ប្រពន្ធ បណ្តាលឲ្យស្តាប់ ប្តីនៅនិងកន្លែង ប្រពន្ធរបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ ម្នាក់ជិះម៉ូតូដឹកប្រពន្ធ ត្រូវរថយន្តធុនធំឡើង វ៉ាជែងនិងរថយន្ត មួយទៀតបណ្តាល ឲ្យទៅបុកម៉ូតូស្លាប់ ម្នាក់និងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅកំណាត់ផ្លូវ ជាតិលេខ៥៩ចំណុចខាងត្បូង ខ្លោងទ្វារចូលវត្តអន្លង់ ស្វាយចម្ងាយ ១០០ម៉ែត្រ ក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថាជន រងគ្រោះទាំង ប្តី និងប្រពន្ធ មានឈ្មោះ ខាន់ ភេទប្រុស អាយុ៦៨ឆ្នាំជាប្តី ចំណែកប្រពន្ធឈ្មោះរ៉ូ អាយុ ៤៨ឆ្នាំ លំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុន ពេលកើតហេតុ មានរថយន្ត១គ្រឿងធុនធំ បានបើកក្នុង ទិសដៅពីជើងទៅ ត្បូងលុះបើកមកដល់ កន្លែងកើតហេតុស្រាប់ តែបានឡើងវ៉ាជែង រថយន្ត១គ្រឿង ទៀតដោយឡើងវ៉ា នោះក្នុងល្បឿនលើន បានរ៉េចង្កូតជ្រុល ទៅបុកម៉ូតូ១គ្រឿង ជិៈឌុបគ្នា២នាក់ប្តី ប្រពន្ធ ដែលបើកក្នុង ទិសដៅផ្ទុយគ្នា ពីត្បូងទៅជើង បណ្តាលឲ្យប្តីអ្នក បើកម៉ូតូស្លាប់នៅ និងកន្លែង ចំណែក ប្រពន្ធរបួសធ្ងន់ត្រូវ បានគេជួយដឹកទៅ សង្រ្គោះនៅមន្ទីរ ពេទ្យសង្គ្រោះបន្ទាន់ ចំណែកអ្នករថយន្ត បានបើករត់គេចបាត់ ។

សពជនរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើ បុណ្យតាមប្រពណី  ចំណែករថយន្ត បង្កកំពុងធ្វើការស្រាវ ជ្រាវតាមចាប់យក មកកសាងសំនុំរឿង ទៅតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *