ស្នងការរដ្ឋាន នគរបាល ខេត្ដប៉ៃលិន បើកកិច្ចប្រជុំ បូកសរុបលទ្ធ ផលកិច្ចប្រតិ បត្តិការរក្សាសន្តិសុខ  សុវត្ថិភាព សណ្ដាប់ធ្នាប់ សង្គម ប្រចាំឆមាសទី២ ឆ្នាំ២០១៩

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២៥  ខែធ្នូ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរ បាលខេត្ដប៉ៃលិន បានបើកកិច្ចប្រជុំ  បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ទិសដៅឆមាសទី១ ឆ្នាំ២០២០ និងសរុបលទ្ធផល ការងារប្រចាំខែ វិច្ឆិកា-ធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការ ដ្ឋាននគរបាលខេត្ដប៉ៃលិន ។

នៅក្នុងអង្គប្រជុំនេះ ផងដែរក៏មានការ ចូលពីលោក-លោកស្រី ស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក ព្រមទាំងលោកនាយ បុស្តិ៍នគរបាល រដ្ឋបាលទាំង ០៨ផងដែរ។

ក្នុងនេះអង្គប្រជុំក៏ មានការលើកឡើង នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ លោនាយបុស្តិ៍ នគរបាលរដ្ឋបាល ជូនមកកាន់ថ្នាក់ លើកដើម្បីងាយស្រួល ក្នុងការបំពេញភារ កិច្ចនូវតាមមូលដ្ឋាន។

ជាចុងក្រោយលោក ឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានមានមតិ បូកសរុបលទ្ធផលការងារ និងមានប្រសាសន៍ ផ្ដាំផ្ញើ ណែនាំដល់កង កម្លាំងក្រោមឱវាទទាំងអស់ឲ្យ យកចិត្តទុកដាក់ ក៏ដូចជាការបញ្ចេញ នូវអាកប្បកិរិយា ឲ្យបានសមរម្យ ក្នុងពេលចុះបំពេញ ភារកិច្ច ឬបម្រើសេវាកម្ម នានា ជូនប្រជាពលរដ្ឋ។

ក្នុងនោះអ្វីដែល សំខាន់គឺពន្លឿន ចំពោះការធ្វើអត្ត សញ្ញាណប័ណ្ណ និងសៀវភៅស្នាក់ នៅជូនប្រជា ពលរដ្ឋអោយបាន ឆាប់រហ័សជាង មុនបន្ថែមទៀត៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *