នៅផ្ទះជិតគ្នាឈ្លោះ គ្នាបន្តិចបន្ទួចសោះ ឈានយកដុំអិដិគុប គេបណ្តាលឲ្យរបួស ត្រួវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់នៅ ផ្ទះជិតគ្នាឈ្លោះគ្នាបន្តិច បន្ទួចសោះឈានយក ដុំអិដិគុប គេបណ្តាលឲ្យ របួសត្រួវកំលាំអាវុធ ហត្ថមួយក្រុមដឹក នាំដោយលោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបាន នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខបូរីសានហូ ស្ថិតនៅភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា យោងពាក្យបណ្តឹង របស់ភាគីជនរងគ្រោះ និងអនុវត្តន៍តាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកបានដឹក នាំកម្លាំងចុះធ្វើការ ស្រាវជ្រាវ រកមុខសញ្ញា ជនសង្ស័យ រហូតឃាត់ ខ្លួនជនដៃដល់បាន មានឈ្មោះចេង ឆៃ ប្រុស អាយុ១៧ ឆ្នាំរស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

ក្រោយពីសមត្ថកិ ច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

តាមចម្លើយសារភាពរបស់ ជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជាបានយកដុំអិដិវាយ ក្បាលជនរងគ្រោះពិត ប្រាកដដោយសារ តែមានរឿងទំនាស់គ្នា។ ការឆ្លើយបំភ្លឺនេះ ឃើញមាន ភាពស៊ីសង្វាក់គ្នា  បង្ហាញពីតម្រុយ នៃបទល្មើសយ៉ាង ជាក់លាក់ ដូច្នេះជនសង្ស័យត្រូវ បានចោទប្រកាន់ពីបទ អំពើហិង្សា។

ជនសង្ស័យត្រូវបាន កម្លាំងជំនាញកង រាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត ដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *