ខ្ចីម៉ូតូតែមួយភ្លេត យកទៅបញ្ចាំយក លុយទៅលេងល្បែង ចាញ់អស់ត្រូវម្ចាស់ប្តឹង កំលាំងអាវុធចុះឃាត់ ខ្លួនបញ្ជូនទៅឲ្យដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់បានខ្ចី ម៉ូតូគេតែមួយភ្លេតស្រាប់ យកទៅបញ្ចាំយកលុយ ទៅលេងល្បែង ចាញ់អស់ត្រូវម្ចាស់ប្តឹង ក្រោយពីទទួលបាន ពាក្យប្តឹងហើយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងមួយ ក្រុមចុះបង្រ្កាបបាន២នាក់ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច កាស៊ីណូពូលី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកមូលដ្ឋានកង រាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

លោកអនុសេនីយ៍ឯក ស សុភក្ត្រា បានឲ្យដឹងថា យោងពាក្យ បណ្តឹងរបស់ជន រងគ្រោះ និងដោយអនុវត្តន៍ តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជន សង្ស័យបាន២នាក់មាន១ មានឈ្មោះថនគឹមចេង ប្រុស អាយុ២៤ឆ្នាំ ២មានឈ្មោះភួងវុទ្ធី ប្រុស អាយុ២០ ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ក្រោយពីសមត្ថ កិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

តាមចម្លើយសារភាព របស់ជនសង្ស័យបង្ហាញ ពីតម្រុយនៃបទល្មើសយ៉ាង ជាក់លាក់ជនសង្ស័យ ទាំង២នាក់ត្រូវបានចោទ ប្រកាន់ពីបទ រំលោភលើទំនុក ចិត្តខ្ចីម៉ូតូដាក់បញ្ចាំយក លុយលេងល្បែង ។

ជនសង្ស័យត្រូវបាន កម្លាំងជំនាញកងរាជអាវុធ ហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តដើម្បីចាត់ ការតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *