យុវជននិងយុវនារី ១ក្រុមផ្តុំក្បាលគ្នា ជក់ថ្នាំញៀនយ៉ាង គគ្លើនពេញក្នុងភូមិ ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ទីក្រុងប៉ោយប៉ែតគឺ ជាកន្លែងមួយពពេញទៅ ដោយ មនុស្សជាតិ គ្រប់ជូព សាសន៍មកស្នាក់នៅ និងជាកន្លែងឆ្លងកាត់ ពិសេសគឺជាកន្លែង ប្រជាជនខ្មែរ និង ជនបរទេសចូលលេង ល្បែងក្នុងកាសីុណូ ដេកសីុម៉ាសេរី ឲ្យតែមានលុយព្រោះ មិនអាចមានសមត្ថកិច្ច ណាហ៊ានចូលបង្ក្រាប ក្នុងកាសីុបានឡើយ ព្រោះគេមាន អាជ្ញប័ណត្រឹមត្រូវ។

ក្នុងនោះមានក្មេងទិញ គ្រឿងញៀនយកមក ជក់យ៉ាងគគ្លើនគគ្រឹក គគ្រេងពីឈ្មួញជួញ ដូរគ្រឿងញៀន យកមកជក់ពេញ ភូមិទៀតផង។

ជាក់ស្តែងយុវជន និងយុវនារី១ក្រុមមាន គ្នា១០នាក់ផ្តុំក្បាលគ្នាជក់ថ្នាំ ញៀនយ៉ាងគគ្លើន ពេញក្នុងភូមិ ត្រូវកំលាំងអាវុធហត្ថ មួយក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានចុះបង្រ្កាបនិង ឃាត់ខ្លួនជនសង្ស័យ បានចំនួន ១០នាក់ នៅវេលា ម៉ោង៩យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចម្តុំរង្វង់ មូលប៉ោយប៉ែត ស្ថិតនៅភូមិ ក្បាលស្ពាន១  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបញ្ជូន មកមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ក្រោយពីទទួលបានចម្លើយ សារភាព កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿង ញៀនបានឲ្យដឹងថាក្រោយ ពីការសាកសួរចម្លើយរួច មកជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនទាំង១០ នាក់នេះពិតជាបាន ទិញថ្នាំញៀនពីឈ្មួញ យកមកជក់ពិតប្រាកដ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត និងតាមចម្លើយ សារភាពរបស់ ជនសង្ស័យ និងការធ្វើតេស្តរ កសារធាតុញៀន គឺមានភាពស៊ី សង្វាក់គ្នាដូច្នេះជន សង្ស័យត្រូវបាន ចោទប្រកាន់ពីបទ រក្សាទុក និងប្រើប្រាស់នូវសារ ធាតុញៀនដោយខុស ច្បាប់កំលាំងរាជអាវុធហត្ថ ខេត្តបានកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *