កំលាំងកងរាជាអាវុធ ហត្ថខេត្តសៀម បង្ក្រាបករណីជួន ដូរគ្រឿងញៀនឃាត់ ខ្លួនជនសង្ស័យបាន១៣នាក់ រឹបអូរបានថ្នាំញៀនជិត២គីឡូ

(ខេត្តសៀមរាប)៖កំលាំងកងរាជ អាវុធហត្ថខេត្ត សៀមរាបដឹកនាំ ដោយលោក វរសេនីយ៍ឯក​ ថា ដាលុច មេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្ត សៀមរាបដំណាងអោយ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត  មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាបក្រោមការ សម្របសម្រួលនិតិវីធីដោយលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត សៀមរាបបានចុះ ប្រតិបត្តិការ បង្ក្រាបករណី ជួញដូរនៃ សារធាតុញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ចំនួន១៣នាក់កាល ពីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ២៣និង០០នាទី នៅចំណុចភូមិតាយ៉ែក ថ្មីឃុំតាយ៉ែកស្រុក សូទ្រនិគមខេត្តសៀមរាប។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាជន សង្ស័យទាំង១៣នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាននោះ ទី១ឈ្មោះ ប៉ែន ធា ភេទប្រុសអាយុ៣៤ឆ្នាំ ទី២ឈ្មោះជាតក់ ភេទប្រុសអាយុ១៩ឆ្នាំ ទី៣ឈ្មោះ ភួយ ហៀន  ភេទប្រុស អាយុ ២៣ឆ្នាំ  ទី៤ឈ្មោះ យ៉ាត ជីភេទប្រុសអាយុ ២៣ ឆ្នាំទី៥ឈ្មោះ ហាស់ ណេត ពៅ  ភេទប្រុស អាយុ ៣៧ឆ្នាំទី៦ឈ្មោះ ដុ រិ ភេទប្រុស អាយុ ២៤ឆ្នាំទី៧ឈ្មោះ អាន ឡុង ភេទប្រុសអាយុ ២៦ឆ្នាំទី៨ឈ្មោះ ទួត ចៃ ភេទប្រុស អាយុ ៣៤ឆ្នាំទី៩.ឈ្មោះ  វ៉ៃ ស៊ីន ភេទប្រុស អាយុ ២៧ឆ្នាំទី១០ឈ្មោះ  ថង វណ្ណី ភេទប្រុស អាយុ ២៧ឆ្នាំ ទី១១ឈ្មោះ  ចុង រ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំទី១២.ឈ្មោះ ឆោម សាវាយ ភេទប្រុស អាយុ ២៨ឆ្នាំនិងទី១៣១៣. ឈ្មោះ ឡេះ សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ។

កម្លាំងជំនាញដកហូត បានវត្ថុតាងសរុបរួមមាន ម្សៅក្រាមសថ្លាសង្ស័យ គ្រឿងញៀនប្រភេទ ម៉ាទឹកកចំនួន៩ កញ្ចប់ស្មើរនិង ១៦៤៧.៥៥ក្រាម ជញ្ជើងសំរាប់ថ្លឹង ថ្នាំញៀនចំនួន១គ្រឿង ដាវសាម៉ូរៃចំនួន២ ដើមទូរស័ព្ទចំនួន៧គ្រឿង។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថាការ ឃាត់បានជនសង្ស័យ ទាំងនេះគឺកម្លាំងបាន ឃាត់ខ្លួនមុខ សញ្ញាជនសង្ស័យ ជួញដូរគ្រឿងញៀនចំនួន ០១នាក់ឈ្មោះ ប៉ែន ធា រួមទាំងថ្នាំញៀនមួយ ចំនួនហើយកម្លាំងបាន នាំយកទៅសាក សួរបន្តររហូតឈាន ដល់ការឃាត់ខ្លួន អ្នកទិញបន្តរបានចំនួន ២នាក់ហើយធ្វើការ សាសួរបន្ថែមរហូតដល់ កម្លាំងឃាត់ខ្លួនអ្នក ប្រើប្រាស់បានមួយ សំបុកមានគ្នា៩នាក់។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតនៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ែន ធា បានសារភាពថា ថ្នាំញៀនទាំងនេះ ខ្លួនបានទិញពីឈ្មោះ ឡេះ សាលី ជាបក្ខពួករបស់ខ្លួននៅ ភូមិ២ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការសហការ ពីជនសង្ស័យឈ្មោះ ប៉ែន ធា ទើបកម្លាំង ជំនាញយើង ឃាត់បានមេបានមេ ខ្លោងម្នាក់នៅភ្នំពេញរួម ទាំងថ្នាំញៀនមួយ ចំនួនផងដែរ។

ជនសង្ស័យត្រូវ បានកម្លាំងជំនាញ ធ្វើតេស្តទឹកនោមរក ឃើញថាពិតជាមាន សារធាតុញៀនពិប្រាកដ មែន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំង វត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប កសាងសុំនុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តសៀមរាបដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់៕ ដោយអ្នក ប្រម៉ាញ់ជាយដែន ហៅ៩៥

You might like

Leave a Reply

Your email address will not be published. Required fields are marked *