រថយន្តកាមារីឆ្លាម បុកគ្នាលាន់ដូច រន្ទះបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់២នាក់ទៀត របួសធ្ងន់ក្នុងនោះ មានមន្ត្រីសាលាខេត្តម្នាក់

(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងរថយន្តកាមារី ឆ្លាមបុកនិងរថយន្ត កាមារីឆ្លាមលាន់ ដូចរន្ទះបណ្តាលឲ្យ មនុស្ស៣នាក់ស្លាប់ ២នាក់ទៀតរបួសធ្ងន់ក្នុង នោះមានមន្ត្រីសាលា ខេត្តម្នាក់នៅវេលា ម៉ោង៤ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិ លេខ៦ ខាងលិច រោងម៉ាស៊ីនកិន ស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជនរង គ្រោះទាំង៥នាក់ ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។

តាមការអះអាងពីមនុស្ស នៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុន ពេលកើតហេតុនោះ មានរថយន្ត១ គ្រឿងម៉ាកកា មារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J.7269 បើកដោយមន្ត្រី សាលាខេត្តម្នាក់ពីខេត្ត សំដៅទៅផ្ទះនៅ ស្រុកព្រះនេត្រព្រះ ក្នុងទិសដៅពីលិច ទៅកើតលុះបើកមក ដល់កន្លែងកើតហេតុនោះ ស្រាប់តែមាន រថយន្តម៉ាកកាមារី មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ. 2l.6294 មានអ្នករួមដំណើរ ចំនួន៤នាក់ បានធ្វើដំណើរពីទិស ខាងកើតទៅលិចផ្ទុយគ្នាបើក មកដល់កន្លែងកើត ហេតុដែររថយន្តបើក ដោយមន្ត្រីសាលាខេត្តនោះ បានឡើងវ៉ាជែង រថយន្ត១គ្រឿងទៀតក្នុង ស្ថានភាពគ្រោះថ្នាក់ ក៏បានជ្រុល ទៅបុកនិងរថយន្ត ដែលបើមមកពី ទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកទាំង សងខាងស្លាប់៣នាក់ មានទារកស្រីអាយុ៨ខែ ម្នាក់ស្លាប់នៅកន្លែងកើត ហេតុក្នុងនោះមាន មនុស្សស្រី២នាក់ ទៀតរងរបួសធ្ងន់ ត្រូវបាន សង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែករថយន្ត ខូចខាតធ្ងន់ទាំង២គ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះជនរងគ្រោះទាំងអស់ នៅពុំទាន់ស្គាល់អត្តសញ្ញា ណនៅឡើយចំណែក សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី និងរថយន្តយកទៅ រក្សាទុកនៅអធិការ ដើម្បីដោះស្រាយ នៅពេលក្រោយ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *