វេទិការពិគ្រោះយោបល់ ប្រជាពលរដ្ឋបានលើក ឡើងបញ្ហាបង្គោលភ្លើ ដីក្នុងភូមិចំនួន៣ ក្រុមហ៊ុនទឹកស្អាត និងផ្លូវឥតមានប្រព័ន្ធលូនៅ ក្នុងភូមិមូលដ្ឋា

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះនៅភោជនីយ៍ដ្ឋាន ស្ទឹងសែន ស្ថិត ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវេទិកា​សាធារណៈពិគ្រោះយោបល់ និងការចុះប្រាស្រ័យ ដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋក្នុង ក្រុងសិរីសោភ័ណ ក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋបានលើក ឡើងអំពីបញ្ហាជាច្រើន ចំណុច ដូចជាបង្គោលភ្លើ ដីភូមិ៣ ក្រុមហ៊ុនទឹកស្អាត ផ្លូវធ្វើហើយឥតមានប្រព័ន្ធ លូផ្លូវតាមមូលដ្ឋានដែល មានមន្ត្រីជាន់ខ្ពស់ថ្នាក់ ខេត្តចូលរួម លោក ខេងស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រុមប្រឹក្សាក្រុង ស្រុក អនុប្រធានមន្ទីរ អង្គភាពស្ថាប័ននានាជំវិញខេត្ត រួមទាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជា ច្រើននាក់ ។

ក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋបានលើក ឡើងភាគច្រើនពាក់ព័ន្ធ ទៅនិងបញ្ហាប្រឈម បញ្ហាផ្លូវ បញ្ហាប្រព័ន្ធលូ ការរំលោភដី ស្រះសាធារណៈ ការរំលោភដីកំពង់ទឹក ភូមិរោងម៉ាស៊ីន ជាប់បុរី លោក ហួត គង់ ការបញ្ចុះតម្លៃទឹកស្អាត និងកុំយកតម្លៃថែ ទាំទឹកស្អាត បញ្ហាអគ្គិសនី មានបង្គោលភ្លើង ហើយតែគ្មានភ្លើងប្រើប្រាស់ ការបង់ពន្ធដី ប្រជាពលរដ្ឋនៅ មិនទាន់យល់ដឹង ច្បាស់ពីការបង់ពន្ធដី ហើយនិងមានការយឺតយ៉ាវរវាង មន្ទីរសុរិយោដី និង ពន្ធដារ រហូតដល់ទៅជិត១ឆ្នាំទើបបានប័ណ្ណ កម្មសិទ្ធិដីធ្លី បញ្ហាទីផ្សារកសិកម្មជាដើម។

លោកដួងសាររឿន ប្រជាពលរដ្ឋភូមិ៣បាន​ បញ្ចេញយោបល់ថាដីភូមិចំនួន៣ ស្ថិតក្នុងសង្កាត់ព្រះពន្លា ជាច្រើនឆ្នាំកន្លង មកហើយជាច្រើន ចៅហ្វាយខេត្តទៀត រៀបមិនចេះចេញ ដោយសារគណះកម្មការ រៀបចំដីមុនយក ឈ្មោះគេដាក់កន្លែង ផ្សេងដាក់មិនចំគោល ដៅធ្វើឲ្យប្រជាពលរដ្ឋ ឈ្លោះគ្នាពេញភូមិ រៀបមិនចេញរហូត មកទល់សព្វថ្ងៃនេះ។

ចំំណែកប្រជាជនម្នាក់ ទៀតបានបញ្ចេញយោ បល់ថាក្រុមហ៊ុនទឹកស្អាត ចាប់តាំងពីបង្កើតទឹកស្អាត នៅក្នុងខេត្ត បន្ទាយមានជ័យ មកមិនដែលធ្វើការ បញ្ចុះតំលៃទាល់តែសោះ យកសាច់ជូមកកូរឲ្យ គេប្រើ សូមបញ្ឍប់ ក្នុងការយកលុយថ្លៃថែរ ក្សាកុងទ័រ១.០០០រៀល តទៅទៀត មានពេលខ្លះក្រុមហ៊ុន ទឹកស្អាតជីក ចោះដូចរន្ធបាយខុម ពេញតែថ្នល់ជាតិហើយ លប់ដីវិញធ្វើឲ្យរួច ពីដៃគ្មានស្តង់ដា លោកបានបញ្ជាក់ទៀត ថាក្រុមហ៊ុនទឹកស្អាតនេះ រកសុីគិតតែពី ផលចំណេញ មិនចេះរកវិធីកែច្នៃ ទឹកឲ្យមានគុណ ភាពដូចនៅទីក្រុង ភ្នំពេញទាល់តែសោះ។

ក្នុងវេទិការពិគ្រោះ យោបល់នោះ គ្រប់បញ្ហាប្រឈមទាំងនេះ ត្រូវបានលោក អ៊ុ រាត្រី ធ្វើការបកស្រាយបំភ្លឺ និងរកដំណោះ ស្រាយ​ជូនប្រជា ពលរដ្ឋភ្លាមៗ ក្នុងវេទិកាសាធារណៈតែម្តង តែក៏មានបញ្ហា ប្រឈមខ្លះ ត្រូវបានយកទៅពិភាក្សា ជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយ បន្តទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *