នគរបាលក្រុងចុះ បង្ក្រាបក្មេងទំនើងបង្ហោះ ម៉ូតូបាន៩នាក់ស្រី២នាក់ បញ្ជូនមកស្នងការ ឲ្យម្តាយ ឪពុកមកធ្វើកិច្ច សន្យាអប់រំមិនរាង ចាលនិងបញ្ជូន ទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលក្រុង១ក្រុមដឹកនាំដោយ លោកអធិការក្រុង សិរីសោភ័ណចុះ បង្ក្រាបក្មេងទំនើង ១ក្រុមចូលចិត្តបង្ហោះ ម៉ូតូបានចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ នៅចំណុចនៅផ្លូវព្រំ ប្រទល់រវាងសង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណនៅ វេលាម៉ោង៣រ សៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៩។

មន្ត្រីនគរបាលក្រុងសិរី សោភ័ណបានប្រាប់ឲ្យ ដឹងថាតាមបទបញ្ជា និងការណែនាំ របស់លោកឧត្ដម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យបាន ឲ្យលោកអធិការក្រុង ស្រុក ទាំង៩ ត្រូវចុះអនុវត្តន៍ បង្ក្រាបក្មេងទំនើងឲ្យ អស់នៅក្នុងមូលដ្ឋាន របស់ខ្លួនព្រោះតាមការ រាយការណ៍របស់ ប្រជាពលរដ្ឋមានក្មេង ទំនើង១ក្រុមកំពុងធ្វើ សកម្មភាពបង្កអសន្តិ សុខនាំគ្នាំបង្ហោះម៉ូតូ យ៉ាងអាណាធិប តេយ្យនៅក្នុងក្រុង សិរីសោភ័យធ្វើឲ្យ ប្រជាពលរដ្ឋធ្វើដំណើរ កាត់តាមផ្លូវនោះមាន ការភ័យខ្លាចយ៉ាង ខ្លាំងទើបលោក អធិការក្រុងសិរីសោភ័ណ ដឹកនាំកំលាំងនគរបាល មួយក្រុមចុះបង្ក្រាប ក្មេងនំនើង បង្ហោះម៉ូតូបាន១ក្រុម នៅចំនុចផ្លូវព្រំ ប្រទល់រវាងសង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ និងឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានម៉ូតូ៦គ្រឿង និងមនុស្ស ៩នាក់មានស្រី ២នាក់ហើយបានបញ្ជូន មកស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។

លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានឲ្យ ដឹងថាក្មេងនំនើងទាំង ៩នាក់ខាងលើរស់នៅ ភូមិប្រឡាយលួងលើ ឃុំឫស្សីក្រោក ៣នាក់ ភូមិបត់ត្រង់ ឃុំបត់ត្រង់ ២នាក់ស្រី ភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក១នាក់ ភូមិព្រែករពៅឃុំ ឫស្សីក្រោក ១នាក់ភូមិចំការតា ដោកឃុំឫស្សីក្រោក ស្រុកមង្គលបូរី ១នាក់ និងភូមិអង្គារ៍បុស្ស សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ១នាក់។

សូមបញ្ជាក់ថាក្មេង ទាំងនេះមានវ័យ ចាប់ពី ១៥ឆ្នាំ ដល់១៧ឆ្នាំ និងកំពុងសិក្សាចំនួន ៥នាក់ ក្រោយឃាត់ខ្លួនរួចមក លោកឧត្ដមសេនីយ៍ទោ ស្នងការបានឲ្យ អាណាព្យាបាល ម្តាយ ឪពុក ក្មេងទំនើងទាំង៩ នាក់នេះមកធ្វើកិច្ច សន្យាអប់រំក្រោយ ពីធ្វើកិច្ចសន្យាហើយនៅ មិនរាងចាលនិងបញ្ជូន ទៅតុលាការដើម្បីដាក់ ទោសតាមនិតិវិធី ចំណែកម៉ូតូ ៦គ្រឿងជូនអាណាព្យា បាលយកទៅ ប្រើប្រាស់វិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *