លោកស្រីហ៊ាង គឹមស៊ាង ត្រូវបានប្រកាស ចូលកាន់មុខ តំណែងជាអភិបាល រងក្រុងសិរីសោភ័ណ លោកស្រីងួន សុផលចូលនិវត្តន៍

(ខេត្តបន្ទាយមានជ័យ)៖ លោកស្រីហ៊ាងគឹមស៊ាង ក្រោយបានបំពេញ រាល់កិច្ចការនានាដែល រាជរដ្ឋាភិបាល ប្រគល់ជូនបានយ៉ាង ល្អអស់រយះពេល ច្រើនឆ្នាំនៅរដ្ឋបាន សាលាខេត្តជាបុគ្គលិក ឆ្នើមបានធ្វើ ឲ្យសាលាខេត្តបន្ទាយ មានជ័យទទួលបាន ការរីកចំរើនគួរជាទី មោទនៈនិងបានកោត សរសើរចំពោះ ថ្នាក់ដឹកនាំយ៉ាង ខ្លាំងនោះត្រូវបាន ប្រកាសឲ្យទៅ បំរើការងារនៅ សាលាក្រុងសិរីសោ ភ័ណវិញនៅល្ងាច ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្រុងសិរីសោភ័ណ ដោយមានអ្នកចូលរួម មន្ត្រីថ្នាក់ខេត្ត  លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ លោកហឹុលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីពាក់ព័ន្ធ និង មេឃុំ និងអ្នកចូលរួម៩០នាក់។

លោកវ៉ន វណ្ណា នាយកទីចាត់ការ ធនធានមនុស្សបានឡើង អានសេចក្តីប្រកាសលេខ ០៥២/១៩ ង ក ត ត របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចនិង តែងតាំងលោកស្រីហ៊ាង គឹមស៊ាងប្រកាស ចូលកាន់មុខតំណែង ជាអភិបាលរងក្រុង សិរីសោភ័ណក្រោយ ពីលោកស្រី ងួន សុផលចូលនិវត្តន៍និង លោកតែមមាស ឲ្យកាន់មុខតំណែង អនុប្រធានការិយាល័យ សុរិយោដីក្រុង និងលោកហ៊ុនសំអាត ឲ្យទៅកាន់តំណែង អនុប្រធានការិយាល័ យធម្មកាក្រុង។

ក្នុងនោះ លោកហុឹលរ៉ាយ៉ា បានមានប្រសាសន៍ធ្វើ ការដាស់តឿនដល់ លោកស្រីហ៊ាងគឹម ស៊ាងដែលចូល កាន់មុខតំណែង ជាអភិបាលរងក្រុង សិរីសោភ័ណថ្មី ត្រូវខិតខំដោះស្រាយ នូវរាល់បញ្ហា និងបំពេញ រាល់កិច្ចការនានា ដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានល្អ ធ្វើឲ្យក្រុងសិរីសោភ័ណ ទទួលបានការរីកចំរើន និងត្រូវសហការគ្នាឲ្យ បានល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ច នានាក្នុងក្រុងសិរី សោភ័ណក្នុងការ ដោះស្រាយរាល់ បញ្ហាជូនបងប្អូន ប្រជាពលរដ្ឋស្រប តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្ត ទុកដាក់ខ្ពស់ដល់ សុខទុក្ខ និងជីវភាពរស់ នៅរបស់បងប្អូន ប្រជាពលរដ្ឋ។

ក្នុងនោះលោកអ៊ុំ រាត្រីបានចូលរួម សូមអបអរសាទរ ចំពោះលោកស្រីហ៊ាង គឹមស៊ាងដែលទទួល បានមុខតំណែង ថ្មីលោកសង្ឃឹមថានិងខិត ខំចូលរួមនិងមន្រ្តី រាជការគ្រប់ថ្នាក់ ក្រោមឱវាទទាំង អស់ឲ្យបានល្អ នឹងខិតខំបំពេញ ការងាររួមគ្នា ដើម្បីសម្រេចបាននូវ សមិទ្ធផលថ្មីៗជូនក្រុងសិរី សោភ័ណបន្ថែម ទៀត។

លោកអ៊ុំរាត្រីសុំឲ្យ លោកស្រីហ៊ាងគឹមស៊ាង បានទទួលការងារថ្មី នោះត្រូវយកចិត្តទុកដាក់ ឲ្យបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារ តាមតួនាទីភារកិច្ច ឲ្យបានល្អ ព្រមជាមួយនោះត្រូវ ចូលរួមអនុវត្តប្រកប ដោយស្មារតីទទួល ខុសត្រូវនូវរាល់ ភារកិច្ចដែលថ្នាក់លើ ប្រគល់ជូន ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធ ភាពការងារឲ្យបាន ទាន់ពេលវេលា ត្រូវយកចិត្តទុក ដាក់ក្នុងការងារ ផ្តល់សេវាឲ្យបានល្អ ប្រកបដោយ វិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជា មន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំអនុវត្តឲ្យ បានម៉ឺងម៉ាត់រាល់ បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់ រាជរដ្ឋាភិបាល ត្រូវគោរពនូវឋានានុ ក្រមការងារឲ្យ បានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធ ភាពការងារ ខ្ពស់ចំណុចចុង ក្រោយដែលជា ចំណុចសំខាន់បំផុត ត្រូវគោរពឲ្យបាន នូវអភិក្រមទាំង៥ របស់សម្តេចតេ ជោនាយករដ្ឋមន្រ្តី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជឲ្យ បានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *