ជក់បារីខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយ ឆាបឆេះផ្ទះផ្អើលទាំង យប់នៅក្នុងស្រុកពួក

(ខេត្តសៀមរាប)៖ ករណីអគ្គីភ័យបាន ឆាបឆេះផ្ទះមួយខ្នងទាំង កណ្តាលអធ្រាតបង្ករ អោយមានការភ្ញាក់ទាំងសត្ថកិច្ច ចុះអន្តរាគម៍ហេតុការ នេះកើតឡើងកាលពីយប់ រំលងអាធ្រាតនាថ្ងៃទី ០៨ខែធ្នូឆ្នាំ២០១៩វេលា ម៉ោង២៣និង១៩នាទី នៅចំណុចភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី អគ្គីភ័យខាងលើនេះ បណ្តាលអោយផ្ទះឈើ មួយខ្នងដែលមាន ទំហំ៧ម៉ែត្រគុណ និង៤ម៉ែត្រធ្វើអំឈើ ប្រកស័ង្កសីដែរងការ ខូចខាតទាំងស្រុង ដែលមានម្ចាស់ ឈ្មោះឆើតគាភេទ ប្រុសអាយុ៣៥ឆ្នាំ និងប្រពន្ធ ឈ្មោះយ៉ុនយ៉ៅ អាយុ៣០ឆ្នាំរស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានអោយដឹង ទៀតថាករណីខាងលើ នេះបណ្តាលមកពី បុរសជាប្តីបានបើប្រើ ចង្ក្រានហ្កាសហើយ យកថង់មកអុចបារី ជក់និងទំលាក់ថង់នោះ មកក្រោមផ្ទះហើយប៉ះ និងធុងសាំងបណ្តាល បណ្តាលអោយ ឆាបឆេះតែម្តងទៅ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា សម្ភារៈខូចខាតរួមអង្ករ មួយការ៉ុងស្មើរនិង៥០គីឡូ ក្រាមឯកសារអត្រា កូលដ្ឋាននិងប័ណ្ណ ក្រីក្រមួយសន្លឹកកាត គ្រីម៉ូតូចំនួន២សន្លឹក ទូរសព្ទដៃចំនួនមួយ គ្រឿងនិងចានឆ្នាំង សំលៀកបំពាក់មួយ ចំនួនព្រមទាំងសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត។

ករណីអគ្គីភ័យខាង លើនេះសមត្ថកិច្ចអះ អាងថាមិនមានមនុស្ស គ្រោះថ្នាក់ដល់អាយុជិវិត នោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *