នគរបាលម្នាក់ដួលបន្លប់ ក្នុងបន្ទប់ពេលបញ្ជូន ទៅមន្ទីរពេទ្យស្លាប់ដោយ សារជម្ងឺឡើងសម្ពាធ ឈាមខ្ពស់

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីនគរបាលម្នាក់បាន ដួលក្នុងបន្ទប់ដេកសន្លប់ ពេលបញ្ជូនទៅមន្ទីរ ពេទ្យស្លាប់ដោយសារ ជម្ងឺឡើងសម្ពាធឈាម ខ្ពស់នៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០១៩នៅក្នុងបន្ទប់ដេក។

លោកវរៈសេនីយ៍ទោ យ៉តសុផល អធិការនគរបាលស្រុក ភ្នំស្រុកបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាជនរងគ្រោះ មានឈ្មោះស៊ុន ឈាង អាយុ៤៩ឆ្នាំ ជាអនុសេនីយ៍ឯក ឋានៈនាយផ្នែកសណ្តាប់ ធ្នាប់នៃអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានស្រុកកំណើត នៅភូមិ ស្រះរាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបាត់ដំបង ប្រពន្ធឈ្មោះ ផៃ សុភាន់ អាយុ ៤៥ឆ្នាំ ស្រុកកំណើត ភូមិ តាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុកមាន កូនបង្កើតចំនួន ៣នាក់ កូនទី១ឈ្មោះ រ៉ាន់ ចរិយ៉ា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ កសិករ កូនទី២ឈ្មោះ រ៉ាន់ ចាន់ណា ភេទស្រី អាយុ២២ឆ្នាំមុខរបរ កសិក កូនទី៣ឈ្មោះ រ៉ាន់ ចាន់នី ភេទស្រី អាយុ១៨ មុខរបរ សិស្ស រស់នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកយ៉តសុផល បានបញ្ជាក់ឲ្យដឹង ទៀតថានៅមុនពេលកើត ហេតុនោះនគរបាលម្នាក់ បានប្រទះឃើញជនរង គ្រោះដួលសន្លប់ក្នុង បន្ទប់ដេកនៅវេលា ម៉ោង២និង១០នាទីទាបភ្លឺ ក្រោយពីបានឃើញ ហើយក៏បានរាយការណ៍ ឲ្យលោកអធិការហើយ បានដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យស្រាប់តែស្លាប់ តែម្តងដោយជម្ងឺ ដាច់សសៃឈាមខួរក្បាល ស្លាប់នៅម៉ោង ៤និង១០នាទីទាបភ្លឺ។

សពបានដឹកយក មកដល់ផ្ទះក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *