ប្រកាសតែងតាំង ប្រធាន អនុប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការ រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកយ៉ង សក្តិប្រធាន រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យថ្មី បានមានប្រសាសន៍ថា ក្រោយពីបានទទួល ដំណែងជាប្រធាន គ ជ ប ខេត្តបន្ទាយមានជ័យថ្មី រួចមកលោកនិង ត្រូវទទួលខុសត្រូវ ប្រកាន់ជំហរ អព្យាក្រិតមិនលំអៀង ធ្វើឲ្យលទ្ធផលនៃបោះឆ្នោត អាចទទួលយកបាន  នៅព្រឹក ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ខេត្តបានធ្វើពិធី ប្រកាសប្រធាន អនុប្រធាន  លេខាធិការដ្ឋាន គណៈកម្មាធិការរៀប ចំការបោះឆ្នោតខេត្ត បន្ទាយមានជ័យ ដោយមានការចូលរួម លោក មានសទិ សមាជិក គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធជា ច្រើននាក់បានចូលរួម។

ក្នុងពិធីនោះលោកតុប រិទ្ឋី ប្រធាននាយកដ្ឋាន គ្រប់គ្រងនិន្នន័យ បានឡើងអានសេចក្តី ប្រកាស របស់គណៈកម្មាធិការ ជាតិរៀបចំការបោះ ឆ្នោតលេខ ៤ ៦ ៩ គ ជ ប ស ស រ ស្តីពីសម្រេចប្រកាស តែងតាំង លោកយ៉ង សក្តិជាប្រធាន រៀចចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យថ្មី ជំនួសលោក ហុីគឹមសេង ប្រធាន ចាស់ចូលនិវត្តន៍ និងលោករិទ្ឋិរដ្ឋា ជាអនុប្រធានគណៈ កម្មាធិការជាតិរៀបចំការ បោះឆ្នោតខេត្ត ចាប់អនុវត្តពីថ្ងៃ សេចក្តីប្រកាសនេះតទៅ។

ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងជាប្រធានថ្មី នោះលោកអ៊ុំរាត្រីបាន មានប្រសាសន៍ថា លោកយ៉ង សក្តិប្រធាន រៀបចំការបោះឆ្នោត ថ្មីត្រូវប្រកាន់ជំហរ អព្យាក្រិតមិនលំអៀង រាល់លទ្ធផលនៃការបោះ ឆ្នោតអាចទទួលយកបាន និងស្របច្បាប់ និងស្របតាមរដ្ឋ ធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជា ។

លោកសង្ឃឹមថាកិច្ច សហការនិងកាន់តែរឹង មាំបន្ថែមទៀតដោយលំ អានល្អពីលោកប្រធាន ចាស់ដែល បានខិតខំទុកជាមេរៀន និងបទពិសោធន៍ជាច្រើន ក្នុងការបន្តការងារ និងខិតខំធ្វើយ៉ាងណារក្សា ឲ្យបាននូវសាមគ្គី ភាពផ្ទៃក្នុងឲ្យកាន់ តែទូលាយ និងអធ្យាស្រ័យចេះជួយ រីកពុនការងារគ្នាក្នុង គ្រាមានអាសន្ន ព្រោះមានការងារ ជាច្រើនទៀតដែលត្រូវ ចូលរួមក្នុងការអភិវឌ្ឍ ប្រទេសជាតិពិសេស ការ រៀបចំការបោះ ឆ្នោតសម្រាប់អាណត្តិ ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងនោះលោកមាន សទិមានប្រសាសន៍ ដាស់តឿនដល់លោកយ៉ង សក្តិប្រធាន រៀចចំការបោះឆ្នោតថ្មី ថាដើម្បីឆ្លើយតប និងជឿជាក់ប្រកប ដោយទំនុកចិត្តបាន លោកប្រធានថ្មីត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់បទបញ្ជា និតិវិធី រាល់លិខិតបទ ដ្ឋានកតិយុត្តិជាធរមាន និងគោលការណ៍ណែ នាំរបស់ គ ជ ប ដែលបានដាក់ចេញ ឲ្យមានប្រសិទ្ឋភាពខ្ពស់។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាលោកប្រធាន ថ្មីត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីកំណែទម្រង់ ការបោះឆ្នោតរបសស់ គ ជ ប ។

ត្រូវលុបបំបាត់រាល់បាតុភាព អសកម្មទាំងឡាយ ណាដែលកើតមានឡើង និងត្រូវពង្រឹងស្មារតី សាមគ្គីភាពឯកភាពផ្ទៃក្នុង ឲ្យបានល្អនូវអនុសាសន៍ របស់ប្រធាន គ ជ ប។

ត្រូវខិតខំយកអស់ ពីកំលាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងនាមជាអ្នក ដឹកនាំអង្គភាពដែលជា សេនាធិការឲ្យ គ ជ ប ត្រូវរិះរកវិធីល្អៗដើម្បីបង្កើន សកម្មភាពជំនាញដល់ មន្ត្រីក្រោម ឪវាទឲ្យបានយល់ច្បាស់ ពីច្បាប់ បទបញ្ជា និតិវិធីសម្រាប់ពិនិត្យ បញ្ជីឈ្មោះនិងការចុះឈ្មោះ បោះឆ្នោតនិងការបោះឆ្នោត ក្នុងពេលបច្ចុប្បន្នឲ្យបាន ច្បាស់ជាសវាងការនិន្ទា របស់ប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *