បុរសម្នាក់បើក ម៉ូតូឌុបប្រពន្ធ ត្រូវបានរថយន្តបុក ស្លាប់នៅនិងកន្លែង ចំណែកប្រពន្ធរង របួសធ្ងន់ក្នុង ស្រុកប្រាសាទបាគង

(ខេត្តសៀមរាប)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបណ្តាលបុរសម្នាក់ បើកម៉ូតូដឹងប្រពន្ធត្រូវ រថយន្តមិន ស្គាល់ម៉ាកបុកណ្តាល អោយស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការណ៍ នេះកើតឡើងកាលពីយប់ ថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២២និង ៣០នាទីស្ថិតក្នុង ភូមិរកាកំបុតឃុំ ត្រពាំងធំស្រុក ប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបង្ករឡើងដោយ រថយន្តមិន ស្គាល់អត្តសញ្ញាណ ដោយបើកបរក្នុងទិស ដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏ប៉ះទង្គិចនិង ម៉ូតូមួយគ្រឿង ម៉ាកហុងដាc១២៥សេរី២០១៩ មួយគ្រឿង ពណ៌ខ្មៅពាក់ ស្លាក់កលេខ សៀមរាប១ae ០៣២៩ បើកបរដោយ ឈ្មោះ ណើន នួន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់ភ្លាមៗ នៅនិងកន្លែងនិង ប្រពន្ធឈ្មោះលាក់អាយុ ២១ឆ្នាំបានរងរបួសធ្ងន់ អ្នកទាំ២រស់រស់នៅ ភូមិបេង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយឡែកក្រោយពី កើតហេតុរថយន្ត បង្ករបានបើករថយន្ត គេចខ្លួនបាត់ស្រមោងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ ថាករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះបណ្តាលមកពីការបើក បរខ្វះការប្រុប្រយ័ត្ន។

ក្រោយពីកើតហេតុកម្លាំង នគបាលនៃអធិការ នគបាលស្រុកប្រាសាទ បាគងចុះពិនិត្យកន្លែងកើត ហេតុនិងនាំយកម៉ូតូ មករក្សាទុកនៅអធិការ រដ្ឋានចំណែកជនរង គ្រោះបញ្ជូនទៅកាន់មន្ទី ពេទ្យបង្អែកស្រុករឺ ឯសាកសព ក្រោយពីពិនិត្យរួចរាល់ កម្លាំងជំនាញប្រគល់ជូន សាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *