មានប្រុសមាន ស្រីសុទ្ធតែវ័យក្មេងៗ ផ្តុំក្បាលគ្នាជក់និងលក់ គ្រឿងញៀនត្រូវបាន កំលាំងអាវុធហត្ថ បង្ក្រាបនិងដក ហូតថ្នាំញៀន មួយចំនួនធំ

(ខេត្តបន្ទាយមានជ័យ)៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្មេងៗប្រុស ស្រីកាន់តែព្រ ហើនហើយមិនគិតរៀន សូត្រនោះទេគិត តែនាំក្បាលគ្នាជក់ និងលក់ថ្នាំញៀនយ៉ាង គគ្លើនដាក់សមត្ថកិច្ច ជាក់ស្តែងមានប្រុសមាន ស្រីសុទ្ធតែវ័យក្មេងៗ បានផ្តុំក្បាលគ្នាជក់និង លក់គ្រឿងញៀននៅចំណុច ដើមអំពឹលទឹក ស្ថិតនៅភូមិរស្មីសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងពពាក់ពពូនត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៥៦៧ នៃមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេវីយ៍ឯកសសុភ័ក្ត្រា មេបញ្ជាការរងកងរាជ អាវុធហត្ថក្រុង និងជាប្រធានស្នាក់ការ សន្តិសុខ៥៦៨ បានចុះបង្រ្កាប ឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់នៅវេ លាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ហើយបានបញ្ជូន មកទីបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកអនុសេនីយ៍ឯក ស សុភ័ក្ត្រា បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាមុននិងបង្ក្រាបបាន នោះអាវុធហត្ថទទួលបាន ព័ត៌មានពីកំលាំងសម្ងាត់ របស់អាវុធហត្ថហើយលោក បានស្នើសុំគោលការណ៍ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាបនិង ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៦នាក់ ១មានឈ្មោះ ហេង ពិសី ហៅ ដែត ភេទ ស្រី អាយុ ១៥ឆ្នាំ ២ឈ្មោះ នុត ស្រីមាន ភេទ ស្រី អាយុ ១៦ឆ្នាំ ៣ឈ្មោះ សាន់ សាន ភេទ ប្រុស អាយុ ២៨ឆ្នាំ ៤ឈ្មោះ សួន មៀច ភេទ ប្រុស អាយុ ៣២ឆ្នាំ៥ឈ្មោះ ណូន វិត ភេទ ប្រុស អាយុ ១៧ឆ្នាំ៦ឈ្មោះ ស៊ុន គោ ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ រើសអេតចាយ ទាំង៦នាក់ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាវុធហត្ថបានដក ហូតវត្ថុតាងរួមមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួន ១០កូនថង់ ស្មើ ១៦,៦៤ក្រាម ថង់សម្រាប់ច្រកគ្រឿង ញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង បទល្មើសគ្រឿងញៀន បានបន្ថែមថា ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថាខ្លួន ពិតជាបានជួញដូរ និងប្រើប្រាស់ សារធាតុញៀនពិតប្រាកដ។

យោងលើការធ្វើ តេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *