សមត្ថកិច្ចឃាត់ខ្លួន ជនជាតិថៃ២នាក់រួមទាំង គ្រឿងញៀន៨ដុំនាំឆ្លង មកកម្ពុជាតាមច្រកទ្វារ អន្តរជាតិស្មាច់

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំបទ ល្មើសគ្រឿងញៀននៃ ស្នងការរដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំង នគរបាលប្រឆាំង បទល្មើសគ្រឿងញៀននៃ អធិការរដ្ឋាននគរបាល ក្រុងសំរោង បានចុះបង្ក្រាបករណី គ្រឿងញៀនឆ្លងដែនខុស ច្បាប់តាមច្រកទ្វាអន្តរ ជាតិអូរស្មាច់និង ឃាត់ខ្លួនជន សង្ស័យជាជនជាតិថៃ បានចំនួន២នាក់ កាលពីរសៀលថ្ងៃ ទី១០ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៤និង ៣០នាទីនៅចំណុច ផ្លូវជាតិលេខ ៦៨ ស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំ២នាក់ដែល កម្លាំជំនាញឃាត់ខ្លួន បានទី១ឈ្មោះ ប្រាក់ ស៊ុប ភេទប្រុសអាយ៣៤ឆ្នាំ ជាជនថៃមុខរបរ ជាកសិកររស់នៅ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃទី២ឈ្មោះ ណាត ថាភុភេទ ប្រុសអាយុ៤២ឆ្នាំ ជាជនជាតិថៃ មុខរបរ  ជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ  ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញដកបានវត្ថុតាង រួមមានម្សៅក្រាមព៌ណស សង្ស័យថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ០៨ ដុំធំ ស្មើនឹង ៧.៩៧៩,៥៦ ក្រាម និងរថយន្តម៉ាកនីសាន់ ស្លាកលេខថៃចំនួន១គ្រឿងផងដែរ  ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការ ដ្ឋាននគរបាលខេត្ត ឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង  បន្តទៅតុលាការ តាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *