លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានសម្រេច ថាដកឬទុក មន្ត្រីពេទ្យដែលប្រហែស ឲ្យស្ត្រីម្នាក់ស្លាប់ម្តាយ និងកូននៅក្នុងពោះ

(ខេត្តបន្ទាយមានជ័យ)៖ ចម្រូងចម្រាស់និងបន្ថែម កំដៅរិះគន់ក្រោយ ពីមន្ត្រី ពេទ្យ និង ប្រធាន មន្ទីររសុខាភិបាលបំភ្លឺ ខុសគ្នាពីករណីស្ត្រី ម្តាយ និងទារក បានស្លាប់ក្រោយពីត្រូវ ដេញចេញពីពេទ្យរដ្ឋ ឲ្យទៅព្យាបាលនៅ ពេទ្យសៀមរាប ព្រោះគ្មានលុយបង់ថ្លៃ ហិរញ្ញប្បទានចំនួន៦០ម៉ឺន រៀល និង គ្មាន ឈាម ផ្តល់នៅ មន្ទីរពេទ្យ ខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គល បូរីក្នុងរឿងនេះ ជាប់ពាក់ព័ន្ធមន្ត្រី ពេទ្យ  គ្រូពេទ្យ ពេទ្យឆ្មប ករណីស្លាប់ម្តាយ និងទារកាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ ២០១៩។

ស្រាប់តែ គ្រូពេទ្យជាប់ពាក់ ព័ន្ធក្នុងរឿងនេះចេញមក បំភ្លឺដល់សាធារណៈជនថា គោលការណ៏របស់ មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គល បូរី  ត្រូវផ្ដល់សេវាពិនិត្យ និងព្យាបាលគ្រប់ ប្រជាជន ទាំងអស់ ជាមុន ទើប ឲ្យ បង់ សេវា តាម ក្រោយ ឬ ឲ្យបង់លុយតាមក្រោយ បើអ្នកជំងឺគ្មានលទ្ធភាពបង់ ក៏ នៅមាន មូលនិធិ សមធ ម៍ និង ការអនុគ្រោះ របស់ មន្ទីរ ពេទ្យ ថែម ទៀតផង ។

ប៉ុន្តែ ករណី ស្ត្រី ឈ្មោះ អ៊ិ ញ ចាន់ មុំ អាយុ ២៦ ឆ្នាំ លំនៅ ភូមិ កោះ កែវ ឃុំ ឬ ស្សី ក្រោក ស្រុក មង្គល បូរី ខេត្តបន្ទាយមានជ័យ  នៅក្បែរ ម ន្ទីរពេទ្យ មាន ផ្ទៃពោះ គ្រប់ ខែ ត្រូវ សម្រាលកូន ទី ២ បាន ចូលមក សម្រាក ពេទ្យ ពី ម៉ោង ៩ និង ១០ នាទី ព្រឹក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៩ ដោយសារជ្រាប ទឹកភ្លោះមុនឈឺពោះ សម្រាលកូន ស្ត្រី នោះបាន ឈឺចង្កេះ ធ្ងន់ មកក្រោម  ហើយ យូរៗ ម្ដង មាន រំអិល លាយ ឈាម តិចៗ ស្ដ្រី មាន ប្រវត្ដិ កើតកូន មុន មិនធម្មតា និង កូន លើក នេះ មាន ធ្លាក់ឈាម តិចតួច រយៈពេល ២ ថ្ងៃ នៅពេលមាន ផ្ទៃពោះ៧ខែ លុះ ពេល ល្ងាច ក៏មាន ធ្លាក់ឈាម និង ឈឺពោះ តិចតួច ដដែលគ្រូពេទ្យ បានមើលអេកូសាស្ត្រ ឃើញថា មានសុកពាំង មាត់ស្បូនបន្ទាប់ពីការ ពិនិត្យរបស់គ្រូពេទ្យរួច បានផ្ដល់ ការណែនាំ ទៅដល់ អ្នកជំងឺ និង ម្ដាយរបស់ ស្ត្រី នោះថា ស្ដ្រីត្រូវ សម្រាលកូន ដោយ ការវះកាត់ ក្រោយពីការស្ដាប់ ការពន្យល់របស់គ្រូពេទ្យ រួចមក ស្ដ្រី និង ម្ដាយ របស់គាត់ បានសម្រេច ចិ ត្ដ ផ្ដិតមេដៃ លើ កិច្ចសន្យា សម្រាលកូន ដោយ វះកាត់ ប៉ុន្ដែបន្ទាប់មកទៀត ស្ដ្រីបានប្ដូរចិ ត្ដ គឺ ចង់ទៅ សម្រាលកូន នៅ មន្ទីរពេទ្យ គន្ធបុប្ផា ខេត្ដ សៀមរាប វិញដោយមានការ បារម្ភពីសុវត្ថិភាពម្ដាយ និង ទារក ក៏ដូចជា យោងតាម ស្ថានភាព របស់ ស្ដ្រី នោះ ធម្មតា គ្រូពេទ្យ បាន ណែនាំ ឲ្យ ឡានពេទ្យ ប្រចាំការ នៅក្នុង មន្ទីរដឹកបញ្ចូន ស្ត្រីនោះ ទៅកាន់ មន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប ។

ប៉ុន្ដែគាត់ក៏បានជ្រើសរើស មធ្យោបាយធ្វើដំណើរ ដោយ ខ្លួនឯង ទៅវិញ ទើប ហៅ រថយន្តឈ្នួល មក ជិះទៅ មន្ទីរពេទ្យ គន្ធរ បុប្ផា សៀមរាប តែ ដល់ពាក់ កណ្តាលផ្លូវ ក៏ត្រូវ ស្លាប់ ទាំង ម្តាយ ទារក ក្នុង ផ្ទៃតែម្តង។

ក្រោយមកទៀតបាន ប្រតិកម្មពីសាធារណៈជន ម្តាយនៃសពស្ត្រីបាន ថ្កោលទោស ចំពោះ ការបំភ្លឺ នេះ ហើយ ថាជាចេតនា គេចវេះ ពីការទទួលខុសត្រូវ ចំពោះ អាយុជីវិត ប្រជាពលរដ្ឋ និង ក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ និងបំភ្លៃការពិត ហើយ កាន់តែ អាក្រក់ ជាង នេះ ដោយ មិន ត្រឹមតែ មិន មានចិត្តអាណិតអាសូរនូង ជនរងគ្រោះទេបែរជា បង្កើតការទម្លាក់កំហុស ជាប្រព័ន្ធ ដាក់ ជនរងគ្រោះ ដែលជា ជនក្រីក្រ និងល្ងឹតល្ងង់ ថែមទៀត ។

ក្នុងលោក វេជ្ជបណ្ឌិត ចន្ទវិ ឌ្ឍី ណា វុ ធ ប្រធាន មន្ទីរពេទ្យ ខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្កលបូរី ប្រាប់ថាឲ្យដឹង ថាលោកបាននៅក្រៅ សមត្ថកិច្ចសើបអង្កេហើយ ព្រោះក្នុងពេលកើតរឿងនេះ លោក ជាប់ បេស សសកម្ម ទៅ ខេត្តកំពង់ចាម ។

ទោះយ៉ាងណា លោក សូម រំលែក ទុក្ខ សោកស្តាយ ចំពោះ ជនរងគ្រោះ និង ក្រុមគ្រួសារ ជាងនេះទៅទៀត លោក ក៏ ឈឺចិត្ត ដែល រឿង បែបនេះ បាន កើតឡើង ក្នុង ម ន្ទីរពេទ្យដែលបាននឹង កំពុងខិតខំផ្តល់សេវា សុខភាព និង កសាងបាន ស្នាដៃ ល្អ មួយ នេះ ។

ចំណែក គ្រូពេទ្យ ពេទ្យឆ្មប ដែល ទទួល ខុសត្រូវ អំឡុង ស្ត្រី រងគ្រោះ ទៅ សម្រាលកូន ព្យាយាម សុំ ការបំភ្លឺ ប៉ុន្តែ ពួកគាត់ មិន សហការ ឡើយ ស្រដៀងគ្នាដែរ លោក ចក្ចុ បណ្ឌិត ទុបារាំង ប្រធានស្តីទី មន្ទីរពេទ្យ នេះ ក៏ មិនអាចបំភ្លឺ បាន ដូច លោក ឡេ ច័ន្ទសង្វាត អនុប្រធាន មន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ ដែលដឹកនាំ មន្ត្រីអធិការកិច្ច សុខាភិបាល ចុះអង្កេត ករណី នេះដែរ ។

ប៉ុន្តែ លោក វេជ្ជបណ្ឌិត កែវ សុ ភ័ ក្ត្រា ប្ប្រធានមន្ទីរសុខា ភិបាលខេត្តបន្ទាយមានជ័យ ប្រាអ្នកយកព័ត៍មានឲ្យដឹង ថាកំហុសនាំឲ្យស្លាប់ ស្ត្រីនិងទារកនេះ ជាកំហុស វិជ្ជា ជីវះ របស់ គ្រូពេទ្យ ពេទ្យឆ្មប និង អ្នក គ្រប់គ្រង់ តាម គ្រង់តាមផ្នែកនិង កម្រឹតនៃមន្ទីរពេទ្យនេះ ។

ហើយ ការពិតអ្វីៗគឺដូច ស្ត្រីជាម្តាយនៃ ស្ត្រីរងគ្រោះ បាន និយាយ ក្នុងបណ្តាញ សង្គម ដែលថា ពេទ្យ ទារលុយ ហិរញ្ញប្បទាន មុនពិនិត្យ ព្យាបាល វះកាត់ ហើយ ពេទ្យ ថា អត់ ឈាម តែម្តង បើសិនបើសិនជាត្រូវវះកាត់ មែននោករណីនេះ អ្នក ជម្ងឺ រងគ្រោះ និង ម្តាយ ជនរងគ្រោះ ក៏មាន កំហុស ដែរ តែ តិចជាង គ្រូពេទ្យទេ ព្រោះ អ្នក ជម្ងឺ ស្ថិតគ្រាអាសន្ន ហើយ ល្ងឹត ល្ងង់ និង ក្រីក្រ ទៀត ដូច្នេះការសម្រេច ជោគវាសនា ស្ថិតនៅលើ គ្រូពេទ្យ ហ្នឹងឯង ពោលគឺបើកុំតែឲ្យអ្នក ជម្ងឺចេញពីមន្ទីរពេទ្យ ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយ ដឹក តាម ឡាន ឈ្នួល ដែល ខុស គោលការណ៍ ទោះជា អ្នក ជម្ងឺ ស្លាប់ ក្នុង មន្ទីរពេទ្យ ដែល ពិនិត្យ ព្យាបាល វះកាត់ ក៏ដោយ យកចិត្តទុកដាក់ ក៏ ល្អមើល និង អស់ចិត្ត ដែរ ។

យោង ប្រភពពី មន្ទីរ សុខាភិបាល ខេត្ត និង សាលាខេត្ត បន្ទាយមានជ័យ ឲ្យដឹងថា របាយការណ៍អធិការកិច្ច រឿងនេះបានបញ្ជូនដល់ ក្រសួងសុខាភិបាលហើយ ដើម្បីសុំសេចក្តីសម្រេច ផ្នែក បច្ចេកទេស ហើយក៏ បញ្ជូន ដល់ ដៃលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ័យដើម្បី សម្រេចថាដកឬទុកមន្ត្រី ទាំងនេះនៅដដែលឬយ៉ាង ណានៅពេលក្រោយទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *