មន្ត្រីបច្ចេកទេសផ្លូវកម្ពុជា ស្រង់បទពិសោធន៍ពី ក្រុមហ៊ុនជប៉ុនដែលជួស ជុលផ្លូវដែលងាយ ចំណាយតិច តែមានគុណភាពខ្ពស់

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីថ្នាក់ដឹកនាំនិង មន្ត្រីបច្ចេកទេសផ្លូវថ្នល់ កម្ពុជាបានទៅស្រង់បទ ពិសោធន៍ ពីក្រុមហ៊ុនCTII របស់ជប៉ុនដែល ជួសជុលផ្លូវងាយ ចំណាយតិច តែមានគុណភាព ខ្ពស់អាចប្រើបានយូរ។

ក្រុមហ៊ុនCTII Construction Technology Institution International របស់ជប៉ុនបានមក សាកល្បងដំបូងនៅប្រទេសកម្ពុជា ដោយជួសជុលផ្លូវ ជាតិលេខ៥ប្រវែង ជាង៥៤៣ម៉ែត្រ សងខាងស្ពានសែសិន ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យនៅព្រឹក ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ ។

តំណាងក្រុមហ៊ុនCTII លោកកាជេម៉ាសា Mr KAGEMASA លោកអូកាម៉ាតូMr OKAMATO) ថ្លែងថា បច្ចេកទេសជួសជុល ផ្លូវកៅស៊ូបែបនេះ ងាយស្រួល អាចធ្វើបាននៅ គ្រប់កន្លែង ហើយកាត់បន្ថយ ចំណាយ៥០% បើប្រៀបធៀប នឹងការស្ថាបនាផ្លូវថ្មី។

លោកបាន បន្ថែមថាការជួសជុល ផ្លូវក្រាលកៅស៊ូប្រើ រូបមន្តរបស់ក្រុមហ៊ុន គឺភ្ជួរថ្នល់ចាស់ដែលខូច ដោយមិនបាច់យក បន្សំវត្ថុធាតុសំណង់ឬអ្វីៗ ចាស់ពីទ្រូងនៃគ្រឹះផ្លូវឡើយ ដោយគ្រាន់តែកិន បង្ហាប់ កៀរលើទ្រូង និងស្ថាបនាឡើងវិញ ដោយផ្សំជាមួយវត្ថុធាតុ សំណង់គឺសុីម៉ង់ត៍និងទឹក កៅស៊ូអេម៉ូសិន របស់ក្រុមហ៊ុនតែ ប៉ុណ្ណោះជាការស្រេច។

លោកបណ្ឌិតយិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួង សាធរណការនិងដឹកជញ្ជូន លោកគឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីបច្ចេកទេសចូ លរួមពិនិត្យ សិក្សា ស្រង់ពិសោធន៍ពីរូប មន្តនេះបាននិយាយថា រូបមន្តនៃបច្ចេកទេស ជួសជុលផ្លូវកៅស៊ូបែបនេះ ខាងក្រុមហ៊ុនថា អាចចំណេញ លើចំណាយដូចខាងលើ ហើយសមត្ថភាព ទ្រូងផ្លូវអាចធានាការ ប្រើប្រាស់បាន១០ឆ្នាំ ។

លោកយឹត ប៊ុណ្ណា បន្តថា ក្រសួងគិតថាស្ថាន ភាពផ្លូវថ្នល់កៅស៊ូនៅកម្ពុជា គឺរងការខូចខាតច្រើន ហើយសមត្ថភាពនិង លទ្ធភាពប៉ុណ្ណឹង យើងអាចធ្វើបាននេះ ជាប្រយោជន៍ពីរូបមន្តថ្មី ដែលថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសពីក្រសួង ពីមន្ទីរសាធារណការ និងដឹកជញ្ជូនចុះមក ឈ្វេងយល់ សិក្សា និងអាចយក ទៅប្រើប្រាស់នា អនាគតបាន។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបាននិយាយថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមស្វាគមន៍និងថ្លែង អំណរគុណក្រុមហ៊ុនCTII ដែលធ្លាប់ជួយជួសជុល ផ្លូវនិងបង្កាន់ដៃផ្លូវ នៅស្ពានទឹកថ្លានិងជួសជុលផ្លូវនៅ ស្ពានសែសិននាក្រុង សិរីសោភ័ណនេះ។

លោកបានសំណូម ពរដល់ក្រុមហ៊ុន ប្រើរូបមន្តនៃបច្ចេក ទេសនិងវត្ថុធាតុដើមបែបនេះ សាកល្បងជួស ជុលផ្លូវដែលខូចខាត នៅកន្លែងផ្សេងទៀត ក្នុងខេត្តឲ្យបានច្រើនទើប មន្ត្រីជំនាញដកពិសោធន៍ បានកាន់តែល្អ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *