ខេត្តបន្ទាយមានជ័យ អ្នកស្ម័គ្រចិត្ត្ត  និងយុវជន កាកបាទក្រហមកំពុង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការ មនុស្សធម៌យ៉ាងខ្លាំង

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងខេត្តបន្ទាយមានជ័យនេះគេ បានចាត់ទុកថាយុវជន កាកបាទក្រហម និង អ្នក ស្ម័គ្រចិត្ត  កំពុងតែចូលរួមយ៉ាង សស្រាក់សស្រាំក្នុង កិច្ចការមនុស្សធម៌នេះ សបញ្ជាក់ឲ្យឃើញថាយុវជន កាកបាទក្រហម  និង អ្នក ស្ម័គ្រចិត្ត  ជាធនធានដ៏មាន សក្ដានុពល  និងជាឆ្អឹងខ្នង ព្រមទាំង ជាកម្លាំង សកម្មបំផុតក្នុង ការផ្តល់សេវា មនុស្សធម៌ប្រកប ដោយការលះបង់ខ្ពស់។

ក្នុងពិធីទិវាអន្តរជាតិ នៃ អ្នក ស្ម័គ្រចិត្ត ក្រោមប្រធានបទស្ម័គ្រ ចិត្តដើម្បីអនាគតធ្វើ នៅសាលប្រជុំ ព្រឹក ថ្ងៃទី១០ ខែធ្នូ  ឆ្នាំ ២០១៩ ដោយមានអ្នកចូលរួម លោកជំទាវ ម៉ៅ មាល័យ កែ គឹមយ៉ានប្រធាន កិត្តិយសសមាគម នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកអ៊ុំ រាត្រី ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត មន្ត្រីកាកបាទក្រហម យុវជនកាកបាទក្រហម និង អ្នក ស្ម័គ្រចិត្ត  ជាង៣០០នាក់ចូលរួម។

ក្នុងពិធីនោះលោកអ៊ុំ រាត្រី បានធ្វើការកោតសរសើរ ដល់អ្នកស្ម័គ្រចិត្ត  និង  យយុវជនកាកបាទ ក្រហមថាពិតជា បានលះបង់ ពេលវេលា កម្លាំង កាយចិត្តចូលរួម យ៉ាងសកម្ម ក្នុង ស្មារតី មនុស្សធម៌ គាំទ្រ ចលនា កាកបាទក្រហម អឌ្ឍចន្ទ ក្រហម អន្តរជាតិ ក្នុងការ ចូលរួម ជួយសង្គ្រោះ ដល់ ជនរងគ្រោះ និង ងាយ រងគ្រោះដើម្បី ជួយ សម្រាលដល់ ការលំបាករបស់ ប្រជាពលរដ្ឋ ដែល មាន ជីវភាពខ្វះខាត និង ជួបប្រទះ ដោយ គ្រោះ មហន្តរាយ ផ្សេងៗ ដោយ គ្មាន ការរើសអើង និង ប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ នៃ ចលនា កាកបាទក្រហម អន្តរជាតិ ។

លោកអ៊ុរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថាដើម្បីឲ្យការងារ មនុស្សធម៌មួយនេះល្អទៅបាន ថ្នាក់ដឹកនាំ សាខា អនុ សាខានិង នៅតាម សហគមន៍ ក៏ដូចជាអ្នក ស្ម័គ្រចិត្ត និង យុវជន កាកបាទក្រហម ត្រូវ បង្កើន ការ យកចិត្តទុកដាក់ បន្ថែម ទៅលើ ការគ្រប់គ្រង គ្រោះ មហន្តរាយ ការថែទាំ សុខភាព សហគមន៍ លើកកម្ពស់ គោល ការ គ្រឹះ និង តម្លៃ មនុស្សធម៌ សេចក្ដីថ្លៃថ្នូរ របស់ មនុស្ស ជាតិ បង្កើន ការអភិវឌ្ឍ  ស្ថាប័ន និង ធនធាន ធានា ពង្រឹង ការរក្សា កិត្តិ នា កិត្យានុភាព កាកបាទក្រហមកម្ពុជា ជាស មាគម នាំមុខគេ ក្នុង វិស័យ មនុស្សធម៌ ។

ក្នុងនោះលោកជំទាវ ម៉ៅម៉ាល័យបានមាន ប្រសាសន៍ថា អ្នក ស្ម័គ្រ ចិត្ត  និង ក្មួយៗ យុវជន កាកបាទក្រហម ពិត ជាមាន ស្មារតី លះបង់ ខ្ពស់ ប្រកប ដោយ សុ ឆន្ទៈ ស្មារតី មនុស្សធម៌ ពិតៗ ដោយ ពុំមាន ការរើសអើង ជាតិ សាសន៍ សាសនា ឬ និន្នាការ នយោបាយ អ្វីនោះឡើយ។

ក្រៅពីនោះ យុវជន កាកបាទក្រហម និង អ្នក ស្ម័គ្រ ចិត្ត គឺជា ជំនួយការ ដ៏ សំខាន់ ឲ្យ អាជ្ញាធរ សាធរសាធារណៈក្នុងវិស័យ មនុស្សធម៌ផងដែរ។

ក្នុងនោះលោកជំទាវនៅ តែបន្តយកចិត្តទុកដាក់គាំទ្រ លើកទឹកចិត្តបន្ថែមទៀតដល់ អ្នក ស្ម័គ្រ ចិត្ត និងយុវជនកាកបាទ ក្រហមខេត្តបន្ទាយ មានជ័យនេះបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *