សមត្ថកិច្ចស្វែងរកចាប់ ខ្លួនជនជាតិចិន ប្រុសស្រី២នាក់ ឆបោកប្រាក់គេរាប់ដុល្លា នៅស្រុកសាលាក្រៅ

(ខេត្តប៉ៃលិន)៖ ជនជាតិចិនប្រុសស្រី ចំនួន២នាក់បំរើការងារ នៅកាស៊ីណូព្រំត្រូវបាន សមត្ថកិច្ចនគបាល ខេត្តប៉ៃលិនស្វែង រកចាប់ខ្លួនបន្ទាប់ ពីល្បួងនិងបោកប្រាស់គេ យកប្រាក់អស់រាប់ម៉ឺនដុល្លា។

បើយោងតាម របាយការណ៍ សមត្ថកិច្ចបានអោយ ជនជាតិទាំង២នាក់ ដែលល្បួងបោក ប្រាស់យកប្រាក់គេទី១ឈ្មោះ ឈូប៉ូឡុង ភេទប្រុសអាយុ៤២ឆ្នាំ ទី២ឈ្មោះសាំវួយយៀង ភេទស្រីអាយុ២៥ឆ្នាំ អ្នកទាំង២បំរើការ នៅកាស៊ីណូព្រំស្ថិត ក្នុងភូមិផ្សារព្រំឃុំព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែកជនរង គ្រោះមានឈ្មោះ មិនសារ៉ាអាយុ៣១ឆ្នាំ ជាជាជនជាតិខ្មែរ និងជាម្ចាស់ ប្រាក់រស់នៅ ភូមិផ្សារព្រំឃុំស្តឺកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើយោងតាមពាក្យ បណ្តឹងរបស់ជនរង គ្រោះបានប្តឹងមកកាន់ប៉ុស្តិ៍ន គបាលរដ្ឋបាលឃុំស្ទឹង កាច់កាលពីថ្ងៃទី០៣ខែ ធ្នូឆ្នាំ២០១៩ដើម្បី សុំអន្តរាគមន៍ស្វែង រកចាប់ខ្លួនជនជាតិចិន២នាក់ ខាងលើបានល្បួងនិង ឆបោកយកប្រាក់ របស់ខ្លួនរាប់ម៉ឺនដុល្លា។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាបើយោង តាមការរៀបរាប់ពីស្ត្រី រងគ្រោះឈ្មោះ មិនសារ៉ាដែលជា ម្ចាស់ប្រាប់បានអោយ ដឹងថាជនជាតិទាំង២នាក់ ខាងលើនេះបានមក លួងលោមនិងខ្ចី ប្រាក់របស់ខ្លួន ចំនួន៩០ម៉ឺនបាត (ជាប្រាក់ថៃ) ដើម្បីបង្វិលធ្វើទុនចំនួន ២រឺ៣ថ្ងៃនិងសងវិញ។

ស្ត្រីជនរងគ្រោះនោះបាន អោយដឹងទៀតថាក្នុង ការខ្ចីប្រាក់ដើម្បីធ្វើទុន បង្វិលជនជាតិចិនខាង លើបានសន្យាថានិង សងប្រាក់វិញនៅ ថ្ងៃទី៥ខែឆ្នូឆ្នាំ២០១៩ តែលុះដល់ថ្ងៃកំណត់ យកប្រាក់មកសងស្រាប់ តែជនសង្ស័យ ទាំង២នាក់ខាងលើ នេះបានគេចខ្លួនបាត់ ស្រមោលតែម្តងទៅ។

ស្ត្រីរងគ្រោះដ៏ដែលបាន បន្តរទៀតថាមូលហេតុ ដែលខ្លួនហ៊ានអោយ ជនជាតិនេះខ្ចីប្រាក់រាប់ សែនបាតបែបនេះ គឺដោយសារតែជន ជាតិចិនខាងលើនេះ ជាបុគ្គលិកនិងធ្វើការ ជាមួយប្តីរបស់ខ្លួន ដោយទុកចិត្តផងនោះ ក៏សម្រេចអោយខ្ចី ប្រាក់តែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យជន ជាតិចិនទាំង២នាក់ខាង លើត្រូវបានកម្លាំនគរបាល ខេត្តប៉ៃលិនកំពុងប្រកាស ស្វែងរកចាប់ខ្លួន ដើម្បីយកមកដោះស្រាយ គ្នាជាមួយជនរងគ្រោះ ទៅតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផង ដែរថាប្រសិនបើ បងប្អូនណាប្រទះ ឃើញជនសង្ស័យជន ជាតិប្រុសស្រ្តីទាំ ង២នាក់ដូចមាន រូបរាងដូចរូបថតខា ងលើនេះ សូមផ្តល់ព័ត៌មានឲ្យ សមត្ថកិច្ចផងព្រោះ មានពាក្យបណ្តឹងនៅ សមត្ថកិច្ចរួចហើយ ឬក៍ទូរស័ព្ទមកកាន់ លេខ088.3699872 ខាងម្ចាស់បំណុលនឹង ជូនជាសាគុណ ជាទីគាប់ចិត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *