នគរបាលស្រុក ព្រៃឈរចុះបង្ក្រាបទី តាំងលួចលាក់ លេង  ជល់មាន់  ក្រុមអ្នកលេងដឹង ខ្លួនរត់ចែកជើងគ្នា …..!

(ខេត្តកំពង់ចាម)៖ កម្លាំនគបាលនៃ អធិការនគរបាល ស្រុកព្រៃឈើចុះបង្ក្រាប ទីតាំល្បែងស៊ីសងភ្នាល់ ប្រជល់មាន់មួយ កន្លែងកាលពីព្រឹកថ្ងៃ ទី០៨ខែធ្នឆ្នាំ២០១៩ វេលាម៉ោង១១និង១៥នាទី នៅចំណុចដី ចុងទួលព្រៃកប់ ខ្មោចមួយកន្លែង នៅខាងត្បូងចំងាយ ប្រមាណ៤ពាន់ម៉ែត្រ ស្ថិតក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាក្នុងកិច្ច ប្រតិបត្តិការណ៍ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងប្រជល់ មាន់ខាងលើនេះ ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ឯក កែវស៊ានហ៊ាន់ ព្រមទាំងកម្លាំងនគរ បាលប៉ុស្តិ៍ រដ្ឋបាលឃុំសំរោង បានចុះមកដល់ទីតាំង តែត្រូវបានក្រុមញៀន ល្បែងទាំងនោះហាក់ ដូចដឹងខ្លួនមុន និងបានបានគេចខ្លួន បាត់ស្រមោលតែម្តង។

សមត្ថកិច្ចបានអោយ ដឹងទៀតថាក្រោយពី បានចុះទៅទីតាំងខាងលើ ក្រុមអ្នកញៀនល្បែងទាំង នោះបានរត់គេ ខ្លួននិងបានបន្សល់ នៅវត្ថុតាងរួមមាន ប៉ាតង់ចំនួន១តុ ចំនួន០១កៅអីជ័រ ចំនួន០៧និងស៊ុ សម្រាប់ក្រុងមាន់ ចំនួន០៥ផងដែរ។

ក្រោយពីបង្ក្រាបទី តាំងខាងលើសមត្ថកិច្ច ចាប់បានតែវត្ថុតាងនាំ យកមករក្សារទុកនៅ អធិការរដ្ឋាន នគរបាលស្រុក ព្រៃឈរ ហើយកម្លាំងជំនាញ និងបន្តរធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបន្តែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *