សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន វេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា ស្តីពី «សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ  ៤.0»

(ភ្នំពេញ)៖ យោងតាមលិខិតដែល បានផ្ញើជូនវេទិកានិពន្ធ នាយកសារព័ត៌មានកម្ពុជា ស្តីពី «សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ ៤.0» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ  បានមានប្រសាសន៍ សង្កត់ធ្ងន់ទៅលើសារ សំខាន់នៃវិស័យព័ត៌មាន ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បេសកកម្មរបស់ អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន មានសារសំខាន់ក្នុង ការចូលរួមចំណែកថែ រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព និងការពារការរស់ឡើង វិញរបស់ប្រជាជន ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមកោតសរសើរដល់ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន មួយចំនួនធំ ដែលបានខិតខំប្រឹង ប្រែងធ្វើការបកស្រាយ ពន្យល់ឆ្លើយតបនឹង ការប្រើប្រាស់ ព័ត៌មានក្លែងក្លាយ របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងពួកឱកាសនិយម ដែលមានបរទេស នៅពីក្រោយខ្នង តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ ទំនងសង្គមក្នុងបំណងបំពុល បរិយាកាសសង្គម ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ជនរួមជាតិ និងអន្តរជាតិ ឱ្យបានជ្រួតជ្រាបអំពីសភាព ការណ៍ពិតនៅកម្ពុជា ព្រមទាំងទប់ស្កាត់បានទាន់ ពេលវេលានូវរាល់ឧបាយកល ដ៏ពិសពុលរបស់ពួកគេ ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងអូសទាញ ប្រទេសកម្ពុជា ឱ្យធ្លាក់ចូលទៅក្នុងភ្លើង សង្គ្រាមសារជាថ្មី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បេសកកម្មរបស់បង ប្អូនអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន គឺពិតជាមានសារសំខាន់ ក្នុងការចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព និងការពារការរស់ ឡើងវិញរបស់ប្រជាជនកម្ពុជា ព្រមទាំងលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដ។

(សូមភ្ជាប់ជាមួយសារលិខិត របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីខាងក្រោម)

You might like

Leave a Reply

Your email address will not be published. Required fields are marked *