ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូបណ្តាល ឱ្យរងរបួសធ្ងន់ស្រាល ០៣នាក់នៅឃំុដីឥដ្ឋ

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់ មានជនរងគ្រោះ ចំនួន០៣នាក់បានរង របួសធ្ងន់ស្រាល ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍រវាង រថយន្តបុកនិងម៉ូតូពេញទំហឹង ហេតុនេះកើតឡើងកាល ពីរសៀលនាថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៩វេលា ម៉ោង១៦និង២០ នាទីនៅលើផ្លូវ ជាតិលេខ១ត្រង់ ចំណុចចន្លោះគីឡូ ម៉ែត្រលេខ២៤និង២៥ ស្ថិតក្នុងភូមិស្តៅ កន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ត្ថកិច្ចបានប្រាប់ អោយដឹងថាមុន ពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាកMITSUBISHIពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2F.5934 បើកបរដោយឈ្មោះ ថៃវណ្ណថេត ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលបើក បរទិសដៅពីអ្នក លឿងទៅភ្នំពេញមកដល់ ចំណុចកើតហេតុរថយន្ត បត់ឆ្វេងឆ្លងផ្លូវជាតិលេខ១ពី ជើងមកត្បូងក៏បានបុកនឹងម៉ូតូ០១គ្រឿងម៉ាក ZooMER.X ពណ៍ស្វាយ.ស ពាក់ស្លាកលេខ កណ្តាល1Y.8127បើកបរដោយឈ្មោះឌឹម ស៊ីដេត ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានមានអ្នក រួមដំណើរ០២នាក់ទៀត ទី១ឈ្មោះចាន ប្រណិត ភេទប្រុស អាយុ២៣ឆ្នាំមាន ទីលំនៅភូមិឃុំ ជាមួយ ទី២ឈ្មោះ រី ម៉ាប់ ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយ បើកបរទិសដៅ ភ្នំពេញទៅអ្នកលឿង បណ្តាលអោយឈ្មោះ រី ម៉ាប់ ភេទប្រុសរងរបួសធ្ងន់ ត្រូវបានក្រុម គ្រួសារដឹកយកទៅ ព្យាបាលនៅមន្ទីរ ពេទ្យចំនែក អ្នកបើកបរម៉ូតូនឹងអ្នក រួមដំណើរម្នាក់ទៀត រងរបួសស្រាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់ វែងនិងយកវត្ថុតាង ទៅរក្សាទុកនៅអធិការ ស្រុករងចាំ ដោះស្រាយតាមនិតិវិធី៕

យោងតាមការសន្និដ្ឋាន របស់សមត្ថកិច្ចបាន បញ្ជាក់ថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាង លើនេះបណ្តាល មកពីមកបរខ្វះការ ប្រុងប្រយ័ត្នដោយ អ្នកបើរថយន្តធ្វេស ប្រហែសមិនបានពិនិតគ្រប់ ជ្រុងជ្រោយមុនពេលបកឆ្លង កាត់ផ្លូវរឺឯអ្នកបើកបរម៉ូតូ ធ្វេសប្រហែសដែរមិន បានពិនិត្យស្ថានភាពផ្លូវ ខាងមុខមានឧបសគ្គ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *