កម្លាំងអាវុធហត្ថស្រុក បុរីអូស្វាយសែនជ័យ ឆ្មក់បង្ក្រាបរថយន្ត សាំយ៉ុងដឹកឈើ មួយគ្រឿង រួមទាំងឈើ សុក្រំមួយចំនួនទៀត

(ខេត្តស្ទឹងត្រែង)៖ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកបុរីអូរស្វាយសែនជ័យ សហការណ៍ជាមួយ កម្លាំងមន្ទីបរដ្ឋាននិងមន្ត្រី សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកបុរីអូរស្វាយសែនជ័យ ព្រមទាំងគណៈបញ្ជាឯក ភាពស្រុកបុរីអូរស្វាយ សែនជ័យ បានចុះបង្ក្រាប លើថយន្តសាំយ៉ុងមួយ គ្រឿងផ្ទុកឈើពេញរថយន្ត និងឃាត់ខ្លួនអ្នកបើក បររថយន្តបានម្នាក់កាល ពីរសៀលថ្ងៃទី០៧ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង១៧ និង១០នាទីនៅចំណុច ចំការចេកស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។

លោកលី មីណា អភិបាលភបាល នៃគណៈអភិបាលស្រុក បុរីអូរស្វាយសែនជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃ ដដែលនេះថា រថយន្តដឹកឈើ ដែលកម្លាំងជំនាញ បង្ក្រាបបានម៉ាកសាំ យ៉ុងព៌ណសគ្មាន ស្លាកលេខបានដឹក ឈើចេញពីស្រុក សៀមប៉ាងក្នុងគោលលដៅ មកទីរួមខេត្តក្រោយ ពីទទួលបានព័ត៌មាន ខាងលើភ្លាមកម្លាំង ជំនាញចម្រុះបាន សហការគ្នាធ្វើការចុះ បង្ក្រាបភ្លាមៗដល់ ចំណុចគោលដៅខាងលើ ទើបឈានដល់បង្ក្រាប បានទាំងមនុស្សម្នាក់ និងរថយន្តឈើ ប្រភេទសុក្រំនៅ ក្នុងរថយន្តតែម្តង។

លោកហេង ណាន មេបញ្ចាការមូល្លដ្ឋាន កងរាជអាវុធហត្ថស្រុក បុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា ក្រោយពី មានសេចក្តីរាយការណ៍ ខាងលើថា មានរថយន្តដឹកឈើខុសច្បាប់ ហើយចុះ ចំនួនពីរគោលដៅនៅចំណុចខាងលើ បម្រុងទៅទីរួមខេត្ត ត្រូវកម្លាំងរបស់លោក សហការជាមួយជំនាញ ពាក់ព័ន្ធ ឈានដល់ការចុះ បង្ក្រាបាបនទាន់ពេលវេលា ដោយមានការសម្រប សម្រួលបញ្ចាផ្ទាល់ ពីរលោកអភិបាល នៃគណ:អភិបាលស្រុក បុរីអូរស្វាយសែនជ័យ ចូលរួមផងដែរ ។

បច្ចុប្បន្នរថយន្ត នឹងឈើចំនួន១៧ដុំ ប្រភេទសុគ្រំ នឹងតៃកុងខាងលើ ត្រូវបានដឹកនាំយកមក ទីបញ្ចាការរដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *