ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុបញ្ហាញ មុខសញ្ញាក្រុមចោរលួច ចោឆក់យ៉ាងសកម្ម ចំនួន១១នាក់ ដែលកម្លាំងនគរបាល ទើបនិងបង្ក្រាបបាន

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៩ស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុបាន ធ្វើសន្និសិទសារព័ត៌មាន និងបញ្ហាញមុខក្រុម ចោរឆក់យ៉ាងសកម្ម ចំនួន១១នាក់ ដែលកម្លាំងនគរបាល ធ្វើការបង្ក្រាបនិង ឃាត់ខ្លួនបាននា ពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែន ព្រហ្មទណ្ឌនៃស្នងការ រដ្ឋាននគរបាលខេត្តព្រះ សីហនុបានអោយ ដឹងថាជនសង្ស័យ ទាំង១១នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានគឺជាក្រុមចោ លួចឆក់យ៉ាងសកម្ម នៅក្នុងខេត្ត ព្រះសីហនុដូចជា ឆក់យកទូរស័ព្ទដៃ ឆក់កាបូប របស់ជន រង គ្រោះរួមមានទាំងខ្មែរ និងជនបរទេស ព្រមទាំងមានប្រើ ប្រាស់គ្រឿងញៀនផង។

សមត្ថកិច្ច​បានប្រាប់ អោយដឹងបន្ថែមទៀត ថាជនសង្ស័យទាំង ១១នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួន បានទី១ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្ត ព្រះសីហនុ ទី២ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុទី៣ ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្ត ព្រះសីហនុ ទី៤ ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុទី៥ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុទី៦ ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុទី៧ ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទី៨ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទី៩ ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ទី១០ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងទី១១ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

សម្ត្ថកិច្ចបានអោយដឹង បន្ថែមទៀតថាក្រោយ ពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមានម៉ូតូ ចំនួន០៣គ្រឿង (មធ្យោបាយជិះ ប្រព្រឹត្តបទល្មើស ឆក់) ទូរស័ព្ទដៃចំនួន ៨គ្រឿង (មានមួយចំនួន ជាផលនៃអំពើឆក់) កាបូបដៃចំនួន៤ (ផលនៃអំពើឆក់) ខ្សែកាបូប១ (ផលនៃអំពើឆក់) ឯកសារជា ភាសាចិនមួយចំនួន (ផលនៃអំពើឆក់) អត្តសញ្ញាណប័ណ្ណជន ជាតិចិន២សន្លឹក និងកាតមួយចំនួន (ផលនៃអំពើឆក់) គ្រឿងញៀនមួយចំនួន ដាវចំនួន១ដើម កាំបិត ប៉័ងតោ ១ដើម កូនកាំបិត ១ដើមកាំបិតស្នៀត ១ដើមសម្ភារៈ ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើនេះរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *